សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះគុណ សម្តេចម៉ែ ដែលព្រះរាជទាន ៣ពាន់ដុល្លារ ដល់កាកបាទក្រហម (ត្រីមាសទី៤)

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ បានផ្ញើសារថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីថ្លែងអំណរព្រះគុណទ្រង់ ដែលបានព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ សម្រាប់ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី៤ (ខែតុលា វិច្ឆិកា និងធ្នូ) ឆ្នាំ២០១៥នេះ ដើម្បីជាប្រយោជន៍ចូលរួមជួយសង្រ្គោះដល់ ប្រជារាស្រ្តក្រីក្រ និងប្រជារាស្រ្តដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។

សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះគុណ សម្តេចម៉ែ ដែលព្រះរាជទាន ៣ពាន់ដុល្លារ ដល់កាកបាទក្រហម (ត្រីមាសទី៤)