រុស្ស៊ី​អះអាងថា ខ្លួន​វាយប្រហារ​ទៅលើ​ក្រុម​ភេរវនិយម ដូចដែល​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ធ្វើ​នៅ​ស៊ីរី

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន បាន​ទៅដល់​ទីក្រុង​ប៉ារីស នៅថ្ងៃ​សុក្រ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ មេដឹកនាំ​បារាំង អ៊ុយក្រែន និង​អាល្លឺម៉ង់ ក្នុង​ជំនួប​កំពូល ស្តីពី​វិបត្តិ​អ៊ុយក្រែន។ ការបើក​អន្តរាគមន៍​យោធា រុស្ស៊ី នៅក្នុង​ទឹកដី​ស៊ីរី គឺ​ជា​ប្រធានបទ​សំខាន់ ដែល​នឹង​អាចលុប​លើ​វិបត្តិ​អ៊ុយក្រែន។ រុស្ស៊ី នៅ​ថ្ងៃ​សុក្រ បាន​អះអាង​ថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត ក្នុង​ទីក្រុង​រ៉ាការ និង​សម្លាប់​បាន​ពួកជីហាត ១២​នាក់។