បាត់ដាន​យន្តហោះ​ដឹក​មនុស្ស​១០​នាក់​នៅ​ឥណ្ឌូ​នេ​ស៊ី

យោង​តាម​ប្រភព​ព័ត៌មាន Channel NewsAsia បានឱ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ក្នុងស្រុក​របស់​ក្រុមហ៊ុន Aviastar airline បាន​បាត់ដាន​ហោះហើរ​នៅ​លើ​កោះ Sulawesi ដែល​នៅ​លើ​យន្តហោះ​នោះ​មាន​មនុស្ស​ចំនួន​១០​នាក់ ។

បើ​តាម​ការ​បញ្ជាក់​ពី ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​ឥណ្ឌូ​នេ​ស៊ី​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ប្រភេទ Twin Otter ផ្ទុក​មនុស្ស ១០​នាក់ មាន​សហ​នាវិក​៣​នាក់ និង​៧​នាក់​ជា​អ្នកដំណើរ ក្នុង​នោះ​មាន​ក្មេង​៣​នាក់ បាន​បាត់​ពី​ប្រព័ន្ធ​រា​ដា​នៅ ហើយ​នៅ​ពេល​នេះ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក និង​ជួយ​សង្គ្រោះ ៕