ប្តី​ប្រពន្ធ​ពីរ​នាក់​បានទទួល​វិ​ក្ក័​យ​ប័ត្រ​អាហារ​ក្នុង​ពិធីមង្គលការ​របស់​មិត្តភក្តិ​ដែល​ខ្លួន​ខកខាន​មិនបាន​ចូលរួម

ប្តី​ប្រពន្ធ​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ដែល​បានសម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​មិត្តភក្តិ​នៅ​នាទីចុងក្រោយ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយបាន​ទទួល​វិ​ក្ក័​យ​ប័ត្រ​អាហារ​ដែល​ពួកគេ​មិនបាន​បរិភោគ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចប់​ពិធី​អាពាហ៍ពិពាហ៍​នោះ។

តើ​អ្នកនឹង​ធ្វើយ៉ាងណា​ចំពោះ​ភ្ញៀវ​ដែល​មិន​មក​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​អ្នក ? តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការចំណាយ​លើ​អាហារ​ដែល​បាន​ត្រៀម​ទុក​រួចជាស្រេច​ទៅហើយនោះ ? ប្តី​ប្រពន្ធ​អាមេរិកាំង​ថ្មីថ្មោង​មួយគូ​បានធ្វើការ​ទាមទារ​ប្រាក់​ដោយត្រង់ៗ សម្រាប់​ការចំណាយ​លើ​ថ្លៃ​អាហារ​ចំពោះ​ភ្ញៀវ​ដែល​មិន​បានមក​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។

បើតាម​គេហទំព័រ USA Today អ្នកស្រី Jessica Baker និង​ស្វាមី​បាន​ត្រៀមខ្លួន​ចេញទៅ​ចូលរួម​ពិធីមង្គលការ​របស់​មិត្តភក្តិ តែ​នៅ​នាទីចុងក្រោយ​ម្តាយ​របស់​អ្នកស្រី​ស្រាប់តែ​ទូរស័ព្ទ​មក​ប្រាប់ថា គាត់​មាន​កិច្ចការ​បន្ទាន់ ហើយ​មិន​អាចជួយ​មើល​កូន​ឲ្យ​បានទេ។ ដោយ​គ្មាន​ជម្រើស អ្នកស្រី និង​ស្វាមី​ត្រូវតែ​នៅផ្ទះ​មើលកូន។ មួយ​សប្តាហ៍​ក្រោយមក ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ស្រាប់តែ​បានទទួល​វិ​ក្ក័​យ​ប័ត្រ ដែល​មិត្ត​របស់ខ្លួន​ផ្ញើមក។ វិ​ក្ក័​យ​ប័ត្រ​នោះ​រៀបរាប់​ពី​តម្លៃ​មុខម្ហូប ថ្លៃ​សេវាកម្ម និង​ពន្ធ​លើ​តម្លៃបន្ថែម​ផងដែរ។ សរុបទៅ អ្នកស្រី Jessica និង​ស្វាមី​ត្រូវ​ទាមទារ​ឲ្យ​បង់ប្រាក់​ចំនួន ៧៦ ដុល្លារ។ មិនតែប៉ុណ្ណោះ នៅលើ​ក្រដាស​នោះ មាន​ចំណារ​ថា សូម​ធ្វើការ​បង់ប្រាក់​សំណង ដោយ​ភ្ជាប់​ជាមួយនឹង​ការអត្ថាធិប្បាយ​ពី​មូលហេតុ​នៃ​អវត្តមាន​ក្នុង​ពិធីមង្គលការ តាមរយៈ​កាត​ប៉ូ​ស្តា​ល់ ទូរស័ព្ទ ឬ​ការផ្ញើ​សារ។

នៅ​ទីបំផុត អ្នកស្រី Jessica បាន​សម្រេចចិត្តថា មិន​បង់ប្រាក់​ថ្លៃ​អាហារ​ដែល​ខ្លួន​មិនបាន​បរិភោគ​នោះទេ។ យើង​មិនដឹងថា តើ​ទំនាក់ទំនង​មិត្តភក្តិ​នេះ​នឹង​ទៅជា​យ៉ាងណាទេ បន្ទាប់ពី​ការផ្ញើ​វិ​ក្ក័​យ​ប័ត្រ​ទាមទារ​ប្រាក់​នេះ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម