បណ្ដាញ​ព្រះសង្ឃ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃឡង់

ទាញ​យក​កម្មវីធី

បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា រួម​គ្នា​ធ្វើ​យុទ្ធនាការ​មួយ​ក្នុង​វត្ត​ពោធិ៍វាល ខេត្ត​បាត់ដំបង ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃ​ឡង់។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ព្រះសង្ឃ​ប្រមាណ ១០០​អង្គ​បាន​ជួប​ប្រជុំ​គ្នា ធ្វើ​យុទ្ធនាការ​ដោយ​ស្មិងស្មាធិ៍ និង​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​នៃ​កិច្ច​ការពារ​ព្រៃ​ឡង់។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា សារ​ពី​ការ​ចូលរួម​ថែ​រក្សា​ព្រៃ​ឡង់​ត្រូវ​សរសេរ​នៅ​លើ​ថង់យាម ដែល​ចែក​ប្រគេន​ព្រះ​សង្ឃ​ដែល​ចូលរួម​យុទ្ធនាការ។

ព្រៃឡង់ ឋិត​នៅ​ជាប់​ព្រំប្រទល់​នៃ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ កំពុង​រង​ការ​កាប់​បំផ្លាញ ហើយ​ប្រជា​សហគមន៍ រួម​នឹង​បណ្ដាញ​ព្រះសង្ឃ​ផង តែងតែ​ចេញ​ល្បាត​ការពារ​ព្រៃ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ មិន​បាន​ថយ​ចុះ​ទេ បើ​ទោះ​ជា​រដូវ​វស្សា​បាន​ចូល​មក​ហើយ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។