នគរបាល​ក្រុងព្រះសីហនុ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​នៅ​ប្រទេស​កូរ៉េ

ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​២ តុលា ២០១៥ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​ចំនួន​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ជនជាតិ​កូរ៉េ​ដូច​គ្នា​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​គេចខ្លួន​បន្លំ​លួច​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ JUNG EUI YONG ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ហើយ​ជនសង្ស័យ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​ឱ្យ​នគរបាល​អន្តរជាតិ​កូរ៉េ​វិញ ៕