មេបក្ស​ប្រឆាំង​ភូមា​បើកយុទ្ធនាការ ឃោសនា​រកសំឡេង​បោះឆ្នោត ក្នុង​តំបន់​​កាន់កាប់​របស់​ពួកឧទ្ទាម

ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​សុក្រ​បាន​ផ្តើម ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​តំបន់​ភាគខាងជើង ដែល​ជា​ទឹកដី​កាន់កាប់​របស់​ពួក​ឧទ្ទាម​ទ័ព​ព្រៃ។ នៅរដ្ឋ​កាឈីន ដែល​ស្ថិតនៅ​ចន្លោះ ប្រទេស​ឥណ្ឌា និង​ចិន និង​សំបូរ​រស់នៅ ដោយ​ជនជាតិ​ភាគតិច លោកស្រី ជ័យលាភី​ណូបែល​សន្តិភាព​របស់​ភូមា ផ្សព្វផ្សាយ​ឃោសនា​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ក្នុង​ប្រទេស​ភូមា។