[ព័ត៌មាន] Apple អាចនឹងកំពុងបង្កើត កាសស្តាប់ត្រចៀក Earpods ឥតខ្សែ

[ព័ត៌មាន] Apple អាចនឹងកំពុងបង្កើត កាសស្តាប់ត្រចៀក Earpods ឥតខ្សែ
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា អាចនឹងកំពុងចុះឈ្មោះ គ្រប់គ្រងលើផ្លាកសញ្ញា ពាណីជ្ជកម្ម “AirPods” ដែលជា ឈ្មោះសំដៅទៅលើ កាសស្តាប់ត្រចៀក Earpods ឥតប្រើខ្សែ (កាសប្លូធូស)។

ឯកសារស្នើសុំចុះឈ្មោះ ផ្លាកសញ្ញា AirPods ចុះថ្ងៃទី 22 ខែកញ្ញា ត្រូវបានគេ ដាក់ជូន ក្រសួងគ្រប់គ្រងផ្លាកសញ្ញាអាមេរិក ដោយក្រុមហ៊ុនមួយ ឈ្មោះ Entertainment in Flight ដែលមានទីតាំងនៅឯ រដ្ឋ Delaware ហើយប្រហែលជា ក្រុមហ៊ុនសម្បកទទេរមួយ ដែល Apple បង្កើតឡើង ដើម្បីអោយ ចុះឈ្មោះ ផ្លាកសញ្ញា ពាណីជ្ជកម្មអោយខ្លួន ស្ងាត់ៗ។ យុទ្ធសាស្ត្រចុះឈ្មោះបែបនេះ ជាយុទ្ធសាស្ត្រចាស់ ដែល Apple ច្រើនប្រើ ដើម្បីបន្លំភ្នែក គូប្រកួតប្រជែង៕
[ព័ត៌មាន] Apple អាចនឹងកំពុងបង្កើត កាសស្តាប់ត្រចៀក Earpods ឥតខ្សែ
ប្រភព: USPTO» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)