[ព័ត៌មាន] អ្នកប្រើប្រាស់ iPhone 6s មួយចំនួន ជួបបញ្ហា ម៉ាសីុនរលត់ដោយគ្មានមូលហេតុ

[ព័ត៌មាន] អ្នកប្រើប្រាស់ iPhone 6s មួយចំនួន ជួបបញ្ហា ម៉ាសីុនរលត់ដោយគ្មានមូលហេតុ
ក្រោយពេល iPhone 6s និង 6s Plus បានចាប់ផ្តើមចេញលក់ជាផ្លូវការ នាថ្ងៃទី 25 កន្លងទៅ មានអ្នកប្រើប្រាស់ មួយចំនួន បានចាប់ផ្តើម រាយការណ៍ថា ម៉ាសីុនរបស់ខ្លួន នៅសុខៗ ស្រាប់តែវា រលត់ ដោយខ្លួនឯង បើទោះជា ពួកគេ ទុកវាចោល ហើយវានៅសល់ថ្ម ច្រើនក៏ដោយ។ គេ មិនទាន់រកឃើញ មូលហេតុនៃការរលត់ ដោយចៃដន្យនេះនោះទេ ប៉ុន្តែ មានអ្នកប្រើខ្លះ បានអោយដឹងថា ប៊ូតុងស្កែនក្រយៅដៃ របស់ពួកគេ មានលក្ខណៈក្តៅឧណ្ណៗ នៅពេល ពួកគេ ព្យាយាមបើកប្រើវាឡើងវិញ។

អ្នកប្រើប្រាស់ បានរាយការណ៍បញ្ហានេះ នៅលើ បណ្តាញទំនាក់ទំនង Reddit, គេហទំព័រទ្រទ្រង់សហគមន៍ Apple និង MacRumors។ ក្រៅពី អ្នកប្រើប្រាស់ iPhone 6s និង 6s Plus អ្នកប្រើប្រាស់ iPhone 6 ក៏បាន ជួបប្រទះបញ្ហានេះដែរ ដែលជា សញ្ញាណបញ្ជាក់ថា ឬសគល់នៃបញ្ហា អាចមកពី ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9… ជាជាងផ្នែករឹង របស់ម៉ាសីុន។ អ្នកប្រើប្រាស់ថា ដើម្បីបើកប្រើម៉ាសីុន iPhone របស់ពួកគេឡើងវិញ បន្ទាប់ពីវា រលត់ដោយខ្លួនឯង គឺគេត្រូវធ្វើការ Restart បង្ខំ ដោយចុច ប៊ូតុង Home ផ្គួបនឹង ប៊ូតុងបិទបើកភ្លើង Power អោយជាប់ ប្រមាណ 10 វិនាទី ទើបព្រលែង។ បើតាម ទិន្នន័យដែលគេប្រមូលបាន អ្នកដែលប្រើ iPhone 6s iOS 9.0.1 គឺជា អ្នកដែលជួបប្រទះបញ្ហានេះ ច្រើនជាងគេ ហើយពួកគេ បានបញ្ជូនទិន្នន័យនេះ ទៅកាន់ Apple ហើយ។លោកអ្នក ដែលជួបបញ្ហានេះ គួរអាប់ដេត ទៅកាន់កំណែទំរង់ថ្មីបំផុតគឺ iOS 9.0.2 ដោយចូលទៅ Settings-> General-> Software Update-> Download and Install៕
ប្រភព: Reddit» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)