លោក ហ៊ុន ម៉ាណែត៖ ការជួយគ្នា និងការគោរព ស្រឡាញ់គ្នា គឺជាមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព នៅសង្គម

ភ្នំពេញ៖ ថ្លែងទៅកាន់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្ត ព្រមទាំងភ្ញៀវជាតិ - អន្តរជាតិជាច្រើននាក់ នៅក្នុងសន្និសីទវិទ្យាសាស្រ្ត សុខាភិបាលលើកទី២ ដែលរៀបចំដោយសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នាសណ្ឋាគារភ្នំពេញ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការជួយគ្នា និងការគោរពស្រឡាញ់គ្នា តាមរយៈសកម្មភាពមនុស្សធម៌ គឺជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ព្រោះយើងបានផ្តល់ ស្នាមញញឹម និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋទោះតិចក្តី ច្រើនក្តី តាមរយៈការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។

លោកបានបញ្ជាក់ថា គ្រូពេទ្យដែលល្អគឺមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានលក្ខិណសម្បត្តិជាច្រើនទៀត ក្នុងនោះឥយាបទ និងសីលធម៌វិជ្ជាជីវៈ គឺកត្តាដែលមិនអាចខ្វះបាន សម្រាប់ការព្យាបាលប្រកបដោយភាពយុត្តិធម៌ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការចុះធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកកម្លាំងស្ម័គ្រចិត្ត និងការប្រមូលផ្តុំគ្រប់ផ្នែកដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋ តាមគោលដៅជនបទ សំដៅកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋដែលជាការងារអទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា បានឱ្យដឹងថា ការប្រារព្ធធ្វើសន្និសីទ វិទ្យាសាស្រ្តសុខាភិបាលលើកទី២ ក្រោមប្រធានបទ ពង្រឹងសមត្ថភាពនិងសីលធម៌គ្រូពេទ្យ ក្នុងគោលបំណងបំប៉ន ចំណេះដឹង និងសីលធម៌ដល់គ្រូពេទ្យ ក្នុងគោលបំណងលើកកំម្ពស់សេវាសុខាភិបាល ឱ្យកាន់តែប្រសើរ ឡើងប្រកបដោយគុណភាពខ្ពស់។ រហូតមកដល់ពេលនេះ សមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបបានចំនួន ១៥.៩៧៣នាក់ និងប្រារព្ធធ្វើសិក្ខាសាលាវិទ្យាសាស្រ្តសុខាភិបាលបានចំនួន ០២លើក។

សូមបញ្ជាក់ថា ក្រោយពីធីបើកសន្និសីទវិទ្យាសាស្រ្តសុខាភិបាលលើកទី២ ក្រោមប្រធានបទ ពង្រឹងសមត្ថភាពនិង សីលធម៌គ្រូពេទ្យ ក៏មានការធ្វើបទបង្ហាញ របស់សាស្រ្តាចារ្យវេជ្ជបណ្ឌិតឯកទេសផ្សេងៗ និងការទស្សនាការតាំង ពិព័រណ៍ផលិតផល សម្ភារសុខាភិបាលផងដែរ៕