សេចក្តីថ្លែងការ របស់គណៈប្រតិភូ កម្ពុជា ក្នុងសម័យប្រជុំ ប្រឹក្សាសិទ្ធិមនុស្ស លើកទី៣០ នៅទីក្រុងហ្សឺណែវ

ភ្នំពេញៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ គណៈប្រតិភូកម្ពុជា បានចេញសេចក្តីថ្លែងការ ៥ចំណុច នាសម័យ ប្រជុំប្រឹក្សាសិទ្ធិមនុស្សលើកទី៣០ នៅទីក្រុងហ្សឺណែវ ក្នុងការសេចក្តីសម្រេច ស្តីពីការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ្តបតិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅល្ងាច ថ្ងៃទី០២ ខែតុលា បានបង្ហាញអំពីសេចក្តីថ្លែងការណ៍ ៥ចំណុច ដែលប្រតិភូកម្ពុជា បានលើកឡើងក្នុងសម័យប្រជុំ

ទី១- ជាបឋមគណៈប្រតិភូកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈប្រតិភូនៃប្រទេសជប៉ុន ដែលជា អ្នកដឹកនាំធ្វើសេចក្តីព្រៀង ស្តីពីការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា នៅក្នុងសម័យ ប្រជុំរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សលើកទី៣០។

ទី២-ព្រះរាជាណាចក្រកម្ពុជាសូមធ្វើការកោតសរសើរការខិតខំប្រឹងប្រែង និងសហប្រតិ្តបតិការរបស់គណៈប្រតិភូជប៉ុន ដែលបានអនុម័តសេចក្តីសម្រេចប្រកបដោយការប្តេជ្ញា និងភាពជាអ្នកដឹកនាំឈាន ទៅលទ្ធផលដែលអាចទទួល បានទៅគ្រប់ភាគី។

ទី៣- កម្ពុជាសូមធ្វើការថ្លែងអំណរគុណផងដែរ ចំពោះគណៈប្រតិភូពាក់ព័ន្ធដែលចូលរួមបង្កើតសេចក្តីសម្រេចនេះ។

ទី៤- កម្ពុជាជឿជាក់យ៉ាងមុតមាំថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិមនុស្សនៅ កម្ពុជា និងអភិវឌ្ឍន៍ភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព អធ្យាក្រិតភាព និងឯករាជ្យភាពមិនស្ថិតក្រោមឥទ្ធិពល ឬការជ្រៀតជ្រែកពីភាគីដទៃក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា និងបន្តកិច្ច សហប្រត្តិបតិការ និងការសន្ទនា ក្នុងន័យសាប្ថនាជាមួយអ្នករាយការណ៍ពិសេស។

ទី៥- ប្រតិភូកម្ពុជាមិនមានការជំទាស់ទៅហ្នឹងសេចក្តីសម្រេចនេះ ដោយបានទាញចំណាប់ អារម្មណ៍របស់ក្រុមប្រឹក្សា សិទ្ធិមនុស្ស ៕

សេចក្តីថ្លែងការ របស់គណៈប្រតិភូ កម្ពុជា ក្នុងសម័យប្រជុំ ប្រឹក្សាសិទ្ធិមនុស្ស លើកទី៣០ នៅទីក្រុងហ្សឺណែវ

សេចក្តីថ្លែងការ របស់គណៈប្រតិភូ កម្ពុជា ក្នុងសម័យប្រជុំ ប្រឹក្សាសិទ្ធិមនុស្ស លើកទី៣០ នៅទីក្រុងហ្សឺណែវ