អគ្គិសនី​កម្ពុជា​និង​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ជាច្រើន​កន្លែង នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ដល់ទី​៤ ខែតុលា​

អគ្គិសនី​កម្ពុជា​និង​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ជាច្រើន​កន្លែង នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ដល់ទី​៤ ខែតុលា​

ភ្នំពេញ: អគ្គិសនី​កម្ពុជា បានចេញ​សេចក្តី ជូនដំណឹង​មួយ ដោយ​បញ្ជាក់​ពី​ការផ្អាក​ផ្គត់ផ្គង់ ចរន្តអគ្គិសនី ជាច្រើន កន្លែង ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​​កណ្តាល ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី៤ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ធ្វើការ​ជួសជុល​ផ្លាស់ប្តូរ​ដំឡើង​បរិក្ខារ និង​រុះរើគន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ដល់​ការ​​ដ្ឋា​ន ពង្រីក​ផ្លូវ​ជាដើម​៖

១.​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​២រសៀល និង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​(១) ប​.​ត​៣០៤ ស្ថិតនៅតាមបណ្តោយ​ផ្លូវ មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​(២)​តំបន់​ភ្លើង​លេខ P១១៥ ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ (៣) តំបន់​ភ្លើង​លេខ P៥៤០ ស្ថិតនៅ​ភូមិ​ក្រោលគោ ក្នុង​សង្កាត់​គីឡូម៉ែត្រ លេខ​៦ ខណ្ឌឫស្សីកែវ និង​(៤)តំបន់​ភ្លើង​លេខ​P១១០៩ ស្ថិតនៅ​ភូមិ ត្រពាំង​ជ្រៃ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

២.​ថ្ងៃ​សុក្រ​ទី​២ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល និង​ផ្អាកការផ្គត់ ផ្គង់​អគ្គិសនី ៖(១)​តំបន់​ភ្លើង​លេខ​P៤២៤ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (២) តំបន់​ភ្លើង​លេខ P១០៦៧ ស្ថិតនៅ​ភូមិបា​យ៉ាប ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​(៣) តំបន់​មួយចំនួន​​ដែល​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី ភូមិ​ច្រេស ភូមិ​គោក​ឃ្លៀង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខភូមិ​ក្រាំង​អង្ក្រង ភូមិ​ជាងទង ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ​។​

៣.​នៅ​ថ្ងៃ​សៅ​ទី​៣ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង ៤​រសៀលនិង​ផ្អាក​ការផ្គត់ផ្គង់ អគ្គិសនី​៖(១)​តំបន់​ភ្លើង​លេខ​P១១០.P៧៥៨​ស្ថិតនៅ​ភូមិ​ចំការឪឡឹក ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (២)​តំបន់​ភ្លើង​លេខP៤២៩P១០១៥P១៤០៨ ស្ថិតនៅ​ភូមិ​មានជ័យ ក្នុង​សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (៣)​តំបន់​ភ្លើង​មួយ ចំនួន​ដែល​ស្ថិតនៅ​ក្នុងភូមិ​ប៉េសេ ភូមិ​ត្រពាំង​ឈូកក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​(៤)​តំបន់​ភ្លើង​មួយ ចំនួន ​ស្ថិតនៅ​ក្នុងភូមិ ព្រៃ​ល្វា ភូមិ​ព្រៃ​សណ្តែក ភូមិ​ព្រៃ​ស្ពឺ ភូមិ​ចោមចៅ ភូមិ​គោកចំបក់ ភូមិ​ថ្មគោល ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៤.​ថ្ងៃអាទិត្យ​ទី​៤ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៤ រសៀល និងផ្អាក​ការផ្គត់ផ្គង់ អគ្គិសនី ៖(១)​តំបន់​ភ្លើង​លេខ​ប​.​ត​៤៦៥​ស្ថិតនៅ​​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ ដូនពេញ (២)​តំបន់​ភ្លើង លេខ​P៨៧៥ P១១៨១ P១១៨៣ ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ និង​(៣)​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិ​ទួល​ពង្រភូមិ​ត្រពាំង​រំចេក ជ​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ផងដែរ​៕

អគ្គិសនី​កម្ពុជា​និង​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ជាច្រើន​កន្លែង នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ដល់ទី​៤ ខែតុលា​