អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ៥​កន្លែង​និង​១០ ​ទូរ​ហ្គេម​

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ៥​កន្លែង​និង​១០ ​ទូរ​ហ្គេម​

ភ្នំពេញ:  គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ កាញារិទ្ធ អភិបាលរងខណ្ឌ កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥បាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន ៥​ទីតាំង ស្ថិត​នៅមុខ​មន្ទីរពេទ្យព្រះ​កុស​មៈ ក្រុម​១១ ភូមិ​ត្រពាំង ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ចំនួន ១០​ទូ​។​

​ប្រ​ភ​ពី​មន្ត្រី​សាលាខណ្ឌ​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ថា​នៅក្នុង​ភូមិ​ខាងលើនេះ​មាន​ទីតាំង​លួចលាក់ ដាក់​ទូ​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង ទើប​សុំគោលការណ៍​ដឹកនាំ​ចុះ​ដកហូត ដឹកនាំ​ដោយ​អភិបាលរងខណ្ឌ លោក សក់ច័ន្ទ កាញារិទ្ធ ។ ក្នុងនោះ​ក៏​ទទួលបាន​សហការ​ជាមួយ សមត្ថកិច្ច​មូលដ្ឋាន​ផងដែរហើយ​កម្លាំងចម្រុះ​បាន​ដកហូត បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន ១០​ទូ ដឹកយករក្សាទុក​សាលាខណ្ឌ​។​
អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ៥​កន្លែង​និង​១០ ​ទូរ​ហ្គេម​
​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ក៏បាន​ធ្វើ​ពិធី​ដុតកម្ទេច ចោល​នូវ​ទូ​ហ្គេម​ចំនួន​២៥ ​ទូ​ផងដែរ​៕

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ៥​កន្លែង​និង​១០ ​ទូរ​ហ្គេម​