ប្រធាន​ក្រុមការងារ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ សហការ​នឹង​អង្គការ ដើម្បី​ផលិត​ទឹក​ស្អាត​សហគមន៍ នៅ​ជាប់​ព្រំដែន​ថៃ

ប្រធាន​ក្រុមការងារ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ សហការ​នឹង​អង្គការ ដើម្បី​ផលិត​ទឹក​ស្អាត​សហគមន៍ នៅ​ជាប់​ព្រំដែន​ថៃ

បន្ទាយមានជ័យ: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយ មានជ័យ បាន​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ អោយ​សហការ​នឹង​អង្គការ​អ្នកជិតខាង​ល្អ ក្នុង​ការផលិត​ទឹកស្អាត​សហគមន៍ នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ  ខេត្ត បន្ទាយមានជ័យ​។​
   
​លោក កែ គឹមយ៉ាន បាន​និយាយ​ដូច្នេះ ខណ​:​ចុះទៅពិនិត្យ​ដំណើរ​ការផលិត​ទឹកស្អាត ស្មូន និង​ការផលិត​នានា​របស់​សហគមន៍​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ដែល​ឧបត្ថម្ភ​រៀបចំ​ដោយ​អង្គការ ហ្គូ​ដ​ណេ​បឺ​រ (Goodneibors,Cambodia) កាលពី​ថ្មី​នេះ​។​
     
​លោក ឃួ​ង សុភ័ក្ត្រ ប្រធាន​អង្គការ ហ្គូ​ដ ណេ​បឺ​រ (Goodneibors,Cambodia) អោយដឹងថា លើដី​របស់​សហគមន៍​ភូមិ​ស្នួល​ទ្រេត​នេះ អង្គការ​បាន​ឧបត្ថម្ភ​គាំទ្រ​អាជ្ញាធរ និង​ពលរដ្ឋ​មូល ដ្ឋាន​លើ​ការផលិត​ទឹកស្អាត បម្រើ​សេចក្តីត្រូវ ការ​ជីវភាព សុខុមាលភាព​ពលរដ្ឋ ដើម្បី​សេចក្តីសុខ​ចម្រើន ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​។​
ប្រធាន​ក្រុមការងារ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ សហការ​នឹង​អង្គការ ដើម្បី​ផលិត​ទឹក​ស្អាត​សហគមន៍ នៅ​ជាប់​ព្រំដែន​ថៃ  
​លោក​បន្តថា គោលដៅ​ឃុំ​នានា ក្នុងស្រុក​អូរជ្រៅ រួមទាំង​ឃុំ​អូរ​បី​ជាន់ គឺ​អង្គការ​បាន​ចូលរួម​អភិវឌ្ឍន៍ លើកកម្ពស់​ស្ថានភាព​កុមារ និង​គ្រួសារ​ពួកគេ ក្នុងនោះ មាន​ការជួយ​ស្បៀងអាហារ សម្ភារ​:​សិក្សា ការអភិវឌ្ឍន៍​សហគម​ន៍ ជាដើម​។​
   
​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានផ្តល់​ការលើកទឹកចិត្ត​ដល់​សហគមន៍  ហើយ​ស្នើ​មន្ត្រី​អាជ្ញាធរ និង​អង្គការ បន្ត​សហការគ្នា ទាំង​ការផលិត​ទឹកស្អាត ទាំង​សិប្បកម្ម និង​ទាំង​ការអភិវឌ្ឍន៍​ដទៃទៀត​៕

ប្រធាន​ក្រុមការងារ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ សហការ​នឹង​អង្គការ ដើម្បី​ផលិត​ទឹក​ស្អាត​សហគមន៍ នៅ​ជាប់​ព្រំដែន​ថៃ