ក្រសួង​ការងារ​តម្រូវ​ឱ្យ កម្មករនិយោជិត​ឈប់​4​ថ្ងៃ បើកប្រាក់​50%​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ក្រសួង​ការងារ​តម្រូវ​ឱ្យ កម្មករនិយោជិត​ឈប់​4​ថ្ងៃ បើកប្រាក់​50%​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ជូនដំណឹង​ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ការងារ ស្តី​ពី​ការ​ឈប់​បុណ្យ​ដែល​ត្រូវ​មាន
ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៥ ។ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​កម្មករ និយោជិត​ក្នុង​ឱកាស
បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សូម​ម្ចាស់​និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អនុវត្ត​ដូច​តទៅ ៖

១-​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្នុងអំឡុងពេល​បួន​ថ្ងៃ​គឺ ថ្ងៃ​ទី​១១-១២-១៣ និង​១៤ ខែតុលា ឆ្នាំ​២០១៥ ជំនួស​ថ្ងៃអាទិត្យ ទី​១១ ។

២-​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​កម្មករ និយោជិត​ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់​ពេល​ទេ សូម​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ា​ង​តិច​៥០% មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ៕