លោក ពេជ្រ កែវមុនី សួរសុខទុក្ខ ចៅសង្កាត់រង ស្ទឹងមានជ័យ ដែលមានជំងឺសម្រាក ព្យាបាលនៅផ្ទះ

ភ្នំពេញ៖ ដោយសណ្ដានចិត្ដ អាណិតអាសូរមកលើមន្រ្តី របស់ខ្លួន ដែលកំពុងមានជំងឺ និងមើលឃើញពីភាពខ្វះខាត ខណៈមានជំងឺប្រចាំកាយ ហើយក៏ជាថ្នាក់ដឹកនាំ សង្កាត់មួយរូប ជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ដែលបាន បំរើការងារ និងបម្រើ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានបានយ៉ាង ប្រសើរនោះ និងធ្លាប់មានស្នាដៃ ស្ថាបនានូវ សមិទ្ធិផលនានា ជាច្រើនផងដែរ លោក ពេជ្រ កែវមុនី  អភិបាលខណ្ឌមានជ័យ និងភរិយា រួមដំណើរដោយលោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមន្រ្តីក្រោមឱវាទ បានចុះ សួរសុខទុក្ខ និង បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៥០ម៉ឺនរៀល យកទៅឧបត្តម្ភ លោក អ៊ុម ហឿង ចៅសង្កាត់រងទី១ និងសមាជិក ក្រុមប្រឹក្សា សង្កាត់ស្ទឹងមានជ័យ ដែលកំពុងសម្រាកព្យាបាល ជំងឺ នៅផ្ទះ ដើម្បីជួយសម្រាលនូវការកង្វះខាត បានមួយចំណែកផងដែរ ។

ការអញ្ជើញចុះទៅនេះ កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅគេហដ្ឋានរបស់លោក ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បើតាមភរិយារបស់គាត់ថា លោក អ៊ុម ហឿង អាយុ ៦៣ឆ្នាំ គាត់មានជំងឺ លើសឈាម និងតម្រងនោម ។

ក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានប្រសាសន៍ផ្តាំផ្ញើឲ្យក្រុម គ្រួសារជួយថែទាំ និងបាន លើកទឹកចិត្ត ដល់អស់លោក ក្នុងការសម្រាក ព្យាបាល ជំងឺឲ្យឆាប់ជាសះ ស្បើយ នឹងឆាប់បានវិល ត្រឡប់ ទៅបំពេញការងារ បម្រើ ប្រជាពលរដ្ឋ ដែល លោកតែង តែយកចិត្តទុក ដាក់ជានិច្ចចំពោះមន្ត្រីថ្នាក់ ក្រោម ខណៈដែលជួបនូវទុក្ខ លំបាកនានា នេះគឺជាវប្បធម៌ មួយរបស់គណបក្សប្រជាជន ក្នុងជួយចែករំលែកគ្នា ពេលមានទុក្ខ ហើយវប្បធម៌នេះ គឺយើងនឹង បន្តជារហូត ។ ការអញ្ជើញចុះសួរសុខទុក្ខ ដល់មន្រ្តីរបស់ខ្លួនដែលជួប ការលំបាក ឬមានជំងឺនេះ មិនមែនជាលើកទី១ នោះទេ លោកអភិបាលខណ្ឌ តែងតែ ចុះសួរសុខទុក្ខដល់មន្រ្តីគ្រប់ ជាន់ថ្នាក់ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន  ឲ្យតែពួកគាត់ជួបការលំបាក ។

លោកអភិបាលខណ្ឌ ពេជ្រ កែវមុនី បានជូនពរលោក អ៊ុម ហឿង ឲ្យខិតខំថែរក្សា សុខភាពយើង ព្រោះសុខភាព ជាមាសជា ពេជ្ររបស់យើងគ្រប់ៗរូប ហើយកុំអស់ សង្ឃឹមក្នុងជីវិត គឺថ្នាក់ដឹកនាំ របស់អាជ្ញាធរខណ្ឌ ជានិច្ចកាល តែងតែមិនទុកឲ្យ មន្រ្តីរបស់រស់នៅក្នុងស្ថានភាពឯកោឡើយ តួយ៉ាងដូចជាពេលនេះជាដើម តែងតែចុះមក សាកសួរសុខទុកដល់លំនៅឋាន និងផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ។

ជាមួយគ្នានេះដែរ ភរិយា លោក អ៊ុម ហឿង ព្រមទាំងកូនចៅ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅរកអ្វីប្រៀប ផ្ទឹមពុំបាន ចំពោះទឹកចិត្តដ៏ ប្រពៃ របស់លោក ពេជ្រ កែវមុនី អភិបាលនៃគណ: អភិបាលខណ្ឌមានជ័យ ដែលបានយក ចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទរបស់ខ្លួន និងប្រជាជនទូទៅ នៅពេល ដែលមានជំងឺ បៀតបៀន ឬជួបប្រទះបញ្ហាលំបាក ផ្សេងៗ មិនថាតែគ្រួសារ អស់លោកម្នាក់ នោះទេ គឺមន្រ្តីផ្សេងទៀត ក៏ យ៉ាងដូច្នេះដែរ ៕