លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពត ដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបបាន អ្នកចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ១៣នាក់ ក្នុងក្រងកំពត

កំពត៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៣នាក់ រួមនឹងវត្ថុតាង ត្រូវ បានកម្លាំង នៃការិយាល័យ កណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ធ្វើការបង្ក្រាប បានជាបន្តបន្ទាប់គ្នា ចន្លោះ ពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ដល់ម៉ោង១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅកន្លែង៣ចំណុចផ្សេងគ្នា ស្ថិតក្នុងក្រុងកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យជំហ៊ានទី១ បានចំនួន៥នាក់ ខណៈកំពុង ប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ចំណុចគល់ស្ពានចាស់ត្រើយខាងកើត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យរួមមាន ១-ឈ្មោះធិ សង់ ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះជួប វឌ្ឍនៈ ភេទប្រុស  អាយុ១៨ឆ្នាំ, ៣-ឈ្មោះនុយ ទី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៣នាក់នេះ មានទីលំនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត, ៤-ឈ្មោះឃិន ម៉ាកផល្លី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ ស្រុកសំពៅលូន ខេត្តកណ្តាល និង ៥-ឈ្មោះអ៊ា សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត។

ចែណកជំហ៊ានទី២ បាន៥នាក់ ខណៈកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង១២ និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ចំណុចគល់ស្ពានចាស់ត្រើយ ខាងលិច  ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត មានទី១-ឈ្មោះមាន ដានី ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត, ២-ឈ្មោះ ភីន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត, ៣-ឈ្មោះផាន់ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិង ខេត្តកំពត, ទី៤-ឈ្មោះស៊ុំ វន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត និង ៥-ឈ្មោះង្វៀង យ៉ុងហ្វីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភ្នំពេញ។

ជំហ៊ានទី៣ ឃាត់ខ្លួនបានចំនួន៣នាក់ ជនសង្ស័យសុទ្ធតែ ជាបុរសជនជាតិខ្មែរឥស្លាម ខណៈកំពុងជក់ថ្នាំញៀន កាលពីវេលាម៉ោង១និង៣០នាទីរំលង អាធ្រាត្រ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ចំណុចម្តុំកំពង់ផែកំពង់កណ្តាល ស្ថិត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត រួមមាន ១-ឈ្មោះម៉ាត់ ហារ៉េត អាយុ២៣ឆ្នាំ, ២-ឈ្មោះម៉ាន រ៉ូនី អាយុ២៦ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និង ៣-ឈ្មោះរេះ រស់ អាយុ២៣ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត។ វត្ថុតាងដែលរឹបអូសរួមមាន ថ្នាំញៀន ចំនួន៥កញ្ចប់តូច ប្រភេទយ៉ាម៉ាទឹកកក, ប្រដាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ថ្នាំញៀន មួយចំនួន និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

មន្ត្រីនគរបាលដដែល បន្តថា ក្រោយពីកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាន ភ្លាម ក៏នាំជនសង្ស័យ ទាំង១៣នាក់នេះ មកធ្វើការសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់

លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពត ដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបបាន អ្នកចែកចាយ  និងប្រើប្រាស់ គ្រឿងញៀន ១៣នាក់ ក្នុងក្រងកំពត

លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពត ដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបបាន អ្នកចែកចាយ  និងប្រើប្រាស់ គ្រឿងញៀន ១៣នាក់ ក្នុងក្រងកំពត