វិធី​ពិសេស​សម្រាប់​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​រ៉ូស្ស៊ី

តើត្រូវធ្វើដូចម្ដេច នៅពេលបើកបរ ទៅដល់កន្លែងមួយ ដែលមានរថយន្ដ បង្កការស្ទះចរាចរណ៍ ធ្វើឲ្យទៅមុខមិនរួច ថយក្រោយក៏មិនរួច? វីដេអូនេះ នឹងបង្ហាញនូវវិធីសាស្ត្រ ដ៏ភ្ញាក់ផ្អើលមួយ នៅប្រទេសរ៉ូស្ស៊ី។
វិធីសាស្ត្រពិសេស ដើម្បីបញ្ជៀសខ្លួន ពីការកកស្ទះចរាចរណ៍ នៅរ៉ូស្ស៊ី។

នៅលើដងវិថីដ៏តូចមួយ នៅក្នុងប្រទេសរ៉ូស្ស៊ី វិធីដោះស្រាយ នៃការកកស្ទះចរាចរណ៍មួយ (ដោយសារ​រថយន្ដ​មួយ ខូចនៅកណ្ដាលផ្លូវ) ត្រូវបានថតជាប់ ជាវីដេអូ ហើយយកមកបង្ហោះ នៅលើគេហទំព័រយូធូប ធ្វើឲ្យ​អ្នក​ទស្សនា មិនផ្ទុះសំណើចមិនបាន។ ផ្ទុះសំណើច ហើយហួសចិត្ត ព្រោះការគេចចេញ ពីការកកស្ទះនេះ ជា​ការ​ហោះ​ចេញ ពីកន្លែងកើតហេតុយ៉ាងស្រួល។

ប៉ុន្តែតាមពិតទៅ រូបភាពនេះ ត្រូវបានថតដោយ ម៉ាស៊ីនថតហោះហើរមួយ ដាក់នៅខាងមុខរថយន្ដ។ នៅ​ពេល​ដែល​រថយន្ដ បានមកដល់កន្លែងកកស្ទះ ម៉ាស៊ីនថតនេះ ត្រូវបានបញ្ជាឲ្យហោះឡើង ដែលមើលទៅ ដូច​ជា...៕