សុខ សុវណ្ណឈ្នះ ឡាវ ឯ ផង់ សុភ័ស្សអាចឈ្នះថៃ ឬទេ?

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​លើស ​ង្វៀន CNC ថ្ងៃទី ៣​តុលា​អ្នក​ប្រដាល់​សុខ  សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ Chhnakchhak Saraphi Yim ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​អ្នកឈ្នះ និង អ្នកចាញ់​ប្រា​កដ​ជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។ សុវណ្ណ​រហ័ស​តែ​គេ​អន់​ជើង​ក្រោម​បន្តិច​មិនតែប៉ុណ្ណោះ​កម្លាំង​គេ​សព្វថ្ងៃ ​ក៏​ឆាប់​ធ្លាក់ចុះ​ដែរ ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ចិត្តធំ​ល្អ​ទាំង​ជង្គង់ កណ្ដាប់ដៃ ឯ កែង​របស់គេ​មិន​អស្ចារ្យ​ណាស់ណា​ឡើយ​តែ​ភាព​អំណត់​របស់គេ​ខ្លាំង​គ្រាន់បើ ។​

​    ​Chhnakchhai វិញ​ក៏​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ដែរ ។ ជាមួយនឹង​ភាពរហ័សរហួន​នោះ​អ្នក​ប្រដាល់​ឡាវ​រូបនេះ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត ​ជយ​ប​ការលំបាក ។​សារឿន ច័ន្ទ​ចាញ់​ពិន្ទុ Chhnakchhai តែ យ៉េន ឌី​ណា​វ៉ៃ​អ្នក​ប្រដាល់​ឡាវ​រូបនេះ​សន្លប់ ។​ចុះ សុខ សុវណ្ណ​យ៉ាងណាដែរ ?

​     ​ផង់ សុ​ភ័ស្ស ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្ន​មក​ប្រដាល់​ថៃ Pansak Sor Pleunchhit ។​នេះ​ជាការ​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ស្រា​បៀរ​គោ​ជល់ ។ ចាំមើល​ជ័យជំនះ​ជា​របស់​ផង់ សុ​ភ័ស្ស ឬ ជា​របស់​អ្នក​ប្រដាល់​ថៃ​  Pansak Sor Pleunchhit ។​
​    ​