ប្រជាពលរដ្ឋ ២ក្រុម ​​លើកគ្នា​តវ៉ា​មុខ​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ករណី​​ដីធ្លី​ – សោភា

បន្ទាយមានជ័យ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញានេះ មានប្រជាពលរដ្ឋ២ក្រុម ១ក្រុម មក​ពី​ក្រុង​សិរី​សោភ័ណ និង​មួយ​ក្រុម​ទៀត មក​ពី​ស្រុក​អូរ​ជ្រៅ បាន​លើកគ្នា​មកដល់​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើបាតុកម្ម​តវ៉ា​ទាមទារឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី។

ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុមប្រជា​ពលរដ្ឋ​មក​ពី​ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​ ៣១០​គ្រួសារ បាន​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​សុំ​ឱ្យ​ជួយ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ឱ្យ​បាន​ឆាប់ ពាក់ព័ន្ធ​រឿង​ទំហំ​ដី​ចំនួន ​២០៧៦​ហិ​កតា​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​គេ​រំលោភ​យក ស្ថិត​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​ចំរើន ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ។ហើយមួយ​ក្រុម​ទៀត​មក​ពី​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ក៏​នាំ​គ្នា​តវ៉ា​រឿង​ដីធ្លី​ផង​ដែរ បន្ទាប់​ពី​មាន​មន្ត្រី​យោធា​២​រូប បាន​រំលោភ​យក។ ទន្ទឹម​នឹង​នោះ មន្ត្រី​យោធា​ខាងលើ​បាន​បិទផ្លូវ​មិន​ពួក​គាត់​ឆ្លងកាត់​ទៅ​មក​បាន​ទៀត ដូច្នេះ​ទើប​ពួក​គាត់​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ។

ការ​តវ៉ា​នេះបច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​កោះហៅ​តំណាង​ភាគី​ទាំង​អស់​ចូល​ជួបចរចា​គ្នា​ជារឿយៗ នៅ​សាលាខេត្ត តែ​ពុំបាន​ធ្វើការ​ដោះស្រាយ​ភ្លាមៗ​នោះ​ទេ គឺ​តែងតែ​សន្យា​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចាំ​មើល​ពេលនេះ​ថា​តើ​ពួកគាត់​ដោះស្រាយ​ដោយ​របៀប​ណា ហើយ​ប្រជាពលរដ្ឋ​យល់ព្រម​ត្រឡប់​ទៅវិញ​ដែរ​ឬ​យ៉ាងណា៕សោភាM02-10-15-01

M02-10-15-02 M02-10-15-03 M02-10-15-04