បុរសជនជាតិអូស្រ្តាលីម្នាក់​ដួលស្លាប់លើកប៉ាល់​ទេសចរណ៍ឈ្មោះ​​​ AMALOTUS – សសិលា

រាជធានីភ្នំពេញ៖ ​បុរសម្នាក់​ជនជាតិអូស្រ្តាលីបាន​ដួលស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​លើ​កប៉ាល់​ទេសចរណ៍មួយឈ្មោះ​​ AMALOTUS ​នៅចំណុចចំណតកប៉ាល់ផែថ្ម ​ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ម៉ោងជិត១៧ៈ៣០នាទី​ល្ងាចថ្ងៃទី០១តុលា។

សមត្ថកិច្ច​នគរបាលខណ្ឌដូនពេញបាន​ឲ្យ​ដឹង​ថា ​ជនជាតិ​បរទេស​ដួល​ស្លាប់​នោះ​ឈ្មោះ David William ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ បាន​ដួល​ស្លាប់​ក្នុង​បន្ទប់​លេខ ៣០៩ នៅ​លើ​កប៉ាល់​ឈ្មោះ AMALOTUS ដែល​ជា​កប៉ាល់​ ទេសចរណ៍ មកពី​ប្រទេសវៀតណាម។

បើតាមភរិយាជនរងគ្រោះ​ មុនពេលកើតហេតុ​ ជនរងគ្រោះនិងប្រពន្ធឈ្មោះ​ Alison Jean អាយុ៥៩ឆ្នាំ​ ជនជាតិអូស្រ្តាលី ​បានដេកនៅលើគ្រែ​ជាមួយជនរងគ្រោះ (ប្តី ) បន្ទាប់មកប្តីរបស់​គាត់បានក្រោកដើរចូលបន្ទប់ទីក​ ប្រហែល ២ ទៅ ៣នាទី​ គាត់ក៍លឺសូរសំឡេងក្តាំង ​ក៍រត់ចូលទៅមើល​ហើយក៍ឃើញប្តីរបស់​គាត់ដកចង្ការមាន់ ហើយ​ស្លាប់តែម្តង។

បើតាមភរិយាដដែល​កន្លងមក ជនរងគ្រោះ ​កើតជំងឺទឹកនោមផ្អែម ​និងជំងឺបេះដូង។​បច្ចុប្បន្នគណៈកម្មការ​ចម្រុះ​ផ្នែក​បច្ចេកទេសកំពុងធ្វើកោសល​វិច្ច័យ​ និងតំណាងស្ថានទូត ​កំពុងនៅ​ពិនិត្យសពបន្តនៅ​កន្លែងកើតហេតុ៕សសិលា02-10-15-0102-10-15-02