កម្មករ​រោងចក្រ Winson International Garment ក្នុងស្រុកគងពិសី ដួលសន្លប់​ជាច្រើន​នាក់​ – សោភា

កំពង់ស្ពឺ៖ កម្មការិនី​បម្រើ​ការងារ នៅ​រោង​កាត់ដេរ សម្លៀកបំពាក់ Winson International Garment បាន​ដួលសន្លប់ ជា​បន្តបន្ទាប់​ជាច្រើន​នាក់​ដោយ​មិនទាន់​ដឹង​មូលហេតុ ដោយសារតែខាងរដ្ឋបាលរោងចក្រ មិនសហការ​ជាមួយ​សមត្ថកិច្ច​។

ហេតុការណ៍​ដួលសន្លប់នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១៤ៈ០០នាទី រសៀល​ថ្ងៃទី០​២ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។

លោក យន្ត វន នាយ​នគរបាល​ប៉ុស្តិ​ឃុំ​ត្រពាំង​គង បាន​ឲ្យដឺង​ថា ចំនួន​អ្នក​ដួលសន្លប់​នោះខ្ញុំ មិនទាន់​ដឹង​នោះទេ ដោយសារតែ​ខាង​រដ្ឋបាល​រោងចក្រ មិនអោយ​កម្លាំង​ខ្ញុំចូលទៅក្នុង បាន​ត្រឹម​នៅ​ខាងក្រៅ​រោងចក្រ។​

​លោក​មេ​ប៉ុស្តិ​បាន​បញ្ជាក់ថា ខ្ញុំ​មេ​ប៉ុស្តិ​ហើយ គេ​មិន​ឲ្យ​ចូល​ទៀត ហើយ​តាម​ការឃើញជាក់ស្តែង ដែល​រថយន្ត ដឹក​ជនរងគ្រោះ​ចេញពី​រោងចក្រ​មក​នោះ​មាន​២​រថយន្ត៕សោភាWinson International Garment