ស្ត្រី​ខ្មែរ ២នាក់ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះពី​ប្រទេស​ចិន – សោភា

រាជធានីភ្នំពេញ៖ សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ ​ក្រសួងការបរទេសនៅ​ថ្ងៃទី០​២​តុលា​នេះ បានជូនដំណឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ ចំនួន២​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

ស្ដ្រី​ខ្មែរ​រងគ្រោះ​ទាំង ២​នាក់នោះ មានឈ្មោះ​៖ រ៉ែ​ម ស្រី​មុជ អាយុ២៥ឆ្នាំ នៅ​ភូមិ​ក្តុ​រលើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជី​ជាំ​ង​។ ស្ដ្រី​រូបនេះនឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ២៣ៈ៣០នាទីយប់ តាម​ជើងយន្តហោះ CZ ៣២៣។ ចំណែក​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ចំរើន ធា​រី អាយុ២១ឆ្នាំ នៅ​ភូមិ​សំពៅ​ពូន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី​។ ស្ដ្រី​រូបនេះនឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​សៀមរាប នៅ​ថ្ងៃទី០​៦ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ៈ០០នាទី រសៀល តាម​ជើងយន្តហោះ K ៦៦៥៩​។​សោភាT-07-30-15-rrr-full-400x260adb