គង់ ហ៊ូវ មិនខ្លាចព្រំ វី

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង​គង់ ហ៊ូ​វ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បានប្រកាស​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ព្រំ វី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​លើស​ង្វៀន CTN ថ្ងៃទី​៣ តុលា ។​

​    ​គង់ ហ៊ូ​វ​ដែល​ឈ្នះ​អស់​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម និង ៥៤​គីឡូក្រាម​នោះ​ពេលនេះ​គេ​តម្លើង​ទម្ងន់​ដល់ ៥៧ គីឡូក្រាមហើយ។​មួយរយៈ​នេះ​ការប្រកួត​របស់​គង់ ហ៊ូ​វ​មិន​ត្រឹមតែ​ជួប​ជ័យជំនះ​ប៉ុណ្ណោះ​ទេ​តែ​ស្ទើរ​គ្រប់ការ​ប្រ​ កួត​គេ​តែងតែ​បញ្ចប់​ដៃគូ​មុន​ទឹក​ទី ៥ ។​

​    ​ពេលនេះ​គង់ ហ៊ូ​វប្រ​កួត​ជាមួយ​ព្រំ វី​ដែលជា​ជើង​ខ្លាំង​គ្រាន់បើ​មួយរូប​ក្នុង​ប្រភេទ​ទម្ងន់​នេះ​មិនដឹងថា​គង់ ហ៊ូ​វ​អាច​ដណ្ដើមបាន​ជ័យជំនះ​ឬទេ ។​តាមពិត​ព្រំ វី​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ដែល​ស៊ូ និង មាន​ភាព​អំណត់​ខ្ពស់​ប៉ុណ្ណោះ​ចំ​ពោះ​កលល្បិច​គេ​មិនសូវ​ជាមាន​ច្រើន​ឡើយ ។ ចាំមើល​នរណា​ឈ្នះ ?

​    ​ឈាន រស្មី​ក្លឹប​ខេត្ត​រតនគីរី​ត្រូវបាន​ផ្គូរ​ឲ្ផ្គ​ង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ជ័យ វណ្ណៈ​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​ គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ នេះ​មាន​របៀប​វ៉ៃ​ខុសគ្នា​គឺ​រស្មី​មាន​កណ្ដាប់ដៃ​គ្រាន់បើ ឯ វណ្ណៈ​ល្អ​ជង្គង់ និង កែង​តែ​ពួក​ គេ​មានចិត្ត​តូច​ដូចគ្នា ។ ឱកាស​ឈ្នះ​មាន​ដូចគ្នា​ព្រោះ​ពួកគេ​ឆាប់​សន្លប់​ដូចគ្នា​បើ​ត្រូវ​ធ្ងន់​ បន្តិច​នោះ ។​

​    ​នេន វណ្ណា ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​សល់ អា​វិ​ន​របស់​ក្លឹប​កុសល​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រ​ ភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​វ៉ៃ​ខេ​ញ​ធ្ងន់​តែ​យឺត និង មិនសូវមាន​កលល្បិច ។ ការ​ប្រក​យ​ត​នេះ​ទំនងជា​វណ្ណា​ មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ ។​
​    ​