ឌុម កែវដា និង ឃីម ឌីម៉ា ប្រកួតជាមួយថៃលើសង្វៀន EXPERT

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​កម្ពុជា​ឌុ​ម កែវ​ដា​ក្លឹប​ម្កុដ​រាជសីហ៍​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ Yort Sing ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​Yort Sing ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣​ដង​ហើយ​ដោយមាន​ឈ្នះ មាន​ចាញ់​តែ​ការប្រកួត​ចុងក្រោយ​ របស់គេ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​សេក គឹម​រូ​ន​ក្លឹប​អង្គ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ទាំង​លំបាក ។ អ្នក​ប្រដាល់​ថៃ​ រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៥១​ដង ចាញ់ ៨​ដង​ស្មើ​ពិន្ទុ ១ ដង ។ គេ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ការ​វ៉ៃ​ ចេញ​របស់គេ​មិនសូវ​ជា​ធ្ងន់​នោះទេ​តែ​គេ​រហ័សរហួន​ណាស់ មិនតែប៉ុណ្ណោះ​គេ​ការពារ​បានល្អ​ទៀតផង ។​

​    ​ចំពោះ​កែវ ដា​វិញ​នេះ​ជា​លើក​ទី ១ ហើយ​ដែល​គេ​ដណ្ដើមបាន​ឱកាស​ប្រកួត​ជាមួយ​អ្នកប្រដាល់​បរទេស​លើ​សង្វៀន SEA-TV ។​កែវ​ដា​មួយរយៈ​នេះ​គេ​វ៉ៃ​បានល្អ​តែ​វិធី​ការពារ​របស់គេ​មិនសូវ​ជា​រឹងមាំ ​នោះទេ ។​ប៉ុន្មាន​ប្រកួត​ចុង​ ក្រោយនេះ​កែវ​ដា​ច្រើនតែ​ជួប​សំណាងល្អ ។​

​     ​ការប្រកួត​មួយ​នេះ​សំខាន់​ណាស់​សម្រាប់​កែ​ដា​ព្រោះ​គេ​ត្រូវការ​ឈ្នះ​ ដើម្បី​រក​ឱកាស​ប្រកួត​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នា​លើក​ ក្រោយ​ទៀត ។​

​    ​ឃីម ឌី​ម៉ា​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង អ្នក​ប្រដាល់​ថៃ​Chheang Krai បាន​ណាត​ប្រកួត​គ្នា​ម្ដង​ ទៀត​បន្ទាប់ពី​ប្រកួត​លើក​មុន​ស្មៀ​ពិន្ទុ​គ្នា​នោះ ។​

​    ​ឌី​ម៉ា​ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​តែមួយ​រយៈ​នេះ​គេ​ ហាក់ដូចជា​ស្រុតចុះ​ខ្លាំងណាស់ ។ សម្រាប់​ការ​ ជួបគ្នា​ជាថ្មី​នេះ​មិនទាន់​ប្រាកដថា​ឌី​ម៉ា​ឈ្នះ Chheang Krai ឬ ស្មើ​ម្ដងទៀត​នោះទេ ឯ Chheang Krai ក៏​មិនទាន់​ ប្រាកដថា​ស្មៀ​ម្ដងទៀត ឬ ឈ្នះ​ឌី​ម៉ា​ដែរ ។​

​    ​សម្រាប់​លើក​នេះ​ទាំងសងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ពួកគេ​សុទ្ធតែ​ ត្រៀមខ្លួន​បានល្អ​ដូចគ្នា ។ ចាំមើល​ការ​ ប្រកួត​លើក​នេះ​ស្មើ​ទៀត ឬ ក៏មាន​លទ្ធផល ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​គុន សំណង​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ សល់ ប៊ុន​អ៊ី​ម​របស់​ក្លឹប​កុសល​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​សៀវ សំណាង​ក្លឹប​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈុត សារី​វ៉ាន់​ថន របស់​ក្លឹប​គុន​ខ្មែរ​អង្គរ​ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម និង វ៉ោ​យ គឹម​ឡុង​ក្លឹប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​សុភ័ក្ត្រ ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក ។​