ខ្សែក្រវាត់ K-Cement ពូល A បញ្ចប់សប្ដាហ៍នេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TV ថ្ងៃទី ៣ តុលា​នេះ​ គឺជា​ការប្រកួត​បញ្ចប់​ពូ​ល A ហើយ ។​

​    ​អ្នក​ប្រដាល់​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ជួប​ប្រកួត​ជាមួយ​ឆៃ សារា​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​បាន​ឡើង​វ៉ៃ​បន្ត​វគ្គ​ពាក់​កណ្ដា​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​ទោះបី​នរណា ​ចាញ់​នរណា​ឈ្នះ​ក៏​ដោយ​ព្រោះ ២ ប្រកួត​របស់​ពួកគេ​ឈ្នះ​ដូចគ្នា​គ្រាន់តែ​ការប្រកួត​មួយ​នេះ​អ្នកឈ្នះ​បាន​ លេខ ១ ក្នុង​ពូ​ល ឯ អ្នកចាញ់​​បាន​លេខ ២ ក្នុង​ពូ​ល​ប៉ុណ្ណោះ ។​

​    ​សារា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៤​ដង ឈ្នះ ៣៦​ដង ចាញ់​៦​ដង ស្មើ​ពិន្ទុ ២ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ ១៣​ដង ។ ចំពោះ​រស្មី​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​ដង ឈ្នះ​៤៥​ដង ចាញ់ ៣ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​ ១២ ដង ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ល្អ​ដូចគ្នា​ចាំមើល​លេខ ១ ក្នុង​ពូ​ល​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឆៃ សារា​ ឬ ក៏​ប្រាក់ រស្មី ?

​     ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​តក់ សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍ ជួប​ជាមួយ​អ្នក​ប្រដាល់​ស៊ូ វណ្ណៈ របស់​ក្លឹប​នាគ​មានជ័យ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​បាន ២ ប្រកួត​ចាញ់​ទាំង ២ ប្រកួត​ដូចគ្នា ។ នេះ​ជាការ​ប្រកួត​ បង្គ្រប់កិច្ច​របស់គេ​ទោះជា​អ្នកណា​ចាញ់ អ្នកណា​ឈ្នះ​ក៏​ហាលអាវ​ដូចគ្នា​ដែរ​គ្រាន់តែ​អ្នកឈ្នះ​បាន​ស្គាល់​ជ័យជំនះ​ មួយ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែប៉ុណ្ណោះ ។​

​    ​សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​៥៤​ដង ឈ្នះ​៤២​ដង ចាញ់ ១១ ដង​ស្មើ​ពិន្ទុ ១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ ៦ ដង ។ ចំពោះ​វណ្ណៈ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៩​ដង ឈ្នះ​៤២​ដង ចាញ់​១៤​ដង​ស្មើ​ពិន្ទុ ៣ ដង និង វាយ​គូប្រកួត​ឲ្យ​ សន្លប់​បាន​៧ ដង ។​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​អ្នក​ប្រដាល់​កំពែង​ខ្មៅ​ក្លឹប​ អប្សរា​គុន​ខ្មែរ​ជួប​ប្រកួត​ជាមួយ​គឿ​ម សុវណ្ណ​ឌឿ​ត​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​ប៊ុន សុភា​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​ហ៊ា​ញ ខួច​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លីន ធី​ក្លឹប​បូរី​ រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​សិទ្ធ យួន​យ៉ុ​ន​ក្លឹប​សាមគ្គី​គុន​ខ្មែរ ។​