ឈាន ហុង និង វ៉ាន់ ចាន់វ៉េតពិតជាខ្លាជួបខ្លាហើយ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​សម្រាប់​ប្រភេទ​ ទម្ងន់​៦៣,៥០​គីឡូក្រាម​ថ្ងៃទី ៣ តុលា​ខាង​មុខ​នេះ​គឺជា​ការប្រកួត​សម្រាប់​ពូ​ល A ហើយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ២ រូប​គឺ​ឈាន ហុង​សមាគម​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ត្រូវ​ជួប​ជាមួយ​វ៉ាន់ ចាន់​វ៉េ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ។​

​    ​ចាន់​វ៉េ​ត​របៀប​វ៉ៃ​របស់គេ​មិន​អស្ចារ្យ​ក៏ពិតមែន​តែ​គេ​មានមុខ​ស្វិត ភាព​អំណត់​ខ្ពស់ និង ស៊ូ​ណាស់ ។​កម្រ​មាន​ អ្នក​ប្រដាល់​ណា​ផ្ដួល​ចាន់​វ៉េ​ត​បាន​មុន​ទឹក​ទី ៥ ណាស់​អ្នក​ដែល​ឈ្នះ​គេ​ក៏​វេទនា​ដែរ ។ អ្នក​ប្រដាល់​រូបនេះ​ប្រើ​ជង្គង់​បាន​ ល្អ កណ្ដាប់ដៃ​ធ្ងន់​ទោះបី​គេ​ល​ខ្លះ​គេ​ដាក់​មុខ​ឲ្យ​គូប្រកួត​វ៉ៃ​ក៏​ពិតមែនតែ ​ស្មារតី​គេ​ល្អ​ណាស់ ។​

​    ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ចាន់​វ៉េ​ត​ឈ្នះ​បាន ២ ប្រកួត​ហើយ​គឺ​ឈ្នះ​សេក គឹម​ភាព​ក្លឹប​អង្គរ​មានជ័យ​ខេត្ត​សៀម​រាប​នៅ​ទឹក​ទី ៤ និង ឈ្នះ​អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស Hector Tou Nier ដែល​អវត្តមាន ។​

​     ​ចំពោះ​ឈាន ហុង​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​វ៉ៃ​ល្អ​តែ​អ្នក​ប្រដាល់​រូបនេះ​ឆេវឆាវ​ ណាស់ ។​បើ​គេ​ចាញ់​ប្រៀប​គូប្រកួត​នោះគេ​ចូលចិត្ត​វ៉ៃ​បន្ថែម​លើ​គូប្រកួត​ដែល​ ដួល​ទៅហើយ ឬ អាជ្ញាកណ្ដាល​ឃាត់​ទៅហើយ ។ អ្នក​ប្រដាល់​រូប​ នេះ​ចិត្ត​មិនសូវ​ធំ​ទេ​បើ​គូប្រកួត​ខ្លាំង​ហើយ​បំពាន​គេ​មិនបាន​សម្រេច​វិញ ​នោះគេ​អស់​ស្នៀត​វ៉ៃ​តែម្ដង ។​

​    ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ឈាន ហុង ក៏​ឈ្នះ​បាន ២ ប្រកួត​ដែរ​គឺ​ឈ្នះ​សេក គឹម​ភាព​ក្លឹប​អង្គរ​មានជ័យ​ខេត្ត​ សៀមរាប​ដោយ​ពិន្ទុ និង ឈ្នះ​អ្នក​ប្រដាល់​អង់គ្លេស Hecror Tou Nier នៅ​ទឹក​ទី ២ ។​

​    ​សម្រាប់​ការប្រកួត​ទី ៣ រវាង​អ្នក​ពុំទាន់​ស្គាល់​ចាញ់ និង អ្នក​មិនទាន់​ស្គាល់​ចាញ់​ទាំង ២ រូបនេះ​នរណា​បន្ថែ​ម្​ស្ថិតិ​ឈ្នះ​ហើយ​នរណា​ស្គាល់​ចាញ់​ជា​លើកដំបូង ? ទោះជា​យ៉ាងណា​ក៏​ពួកគេ​ទាំង នឹង​បា​ឡើង​វ៉ៃ​វគ្គ​បន្តទៀត​ជាមួយ​គ្នា​គ្រាន់តែ​អ្នកឈ្នះ​បាន​លេខ ១ ក្នុង​ពូ​ល ឯ អ្នកចាញ់​បាន​លេខ ២ ប៉ុណ្ណោះ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​សេក គឹម​ភាព​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួ​យ​អ្នក​ប្រដាល់​ចក្រ​ភាព​អង់គ្លេស Hector Tou Nier ។​

​     ​គេ​មិនទាន់​ដឹង​ប្រាកដថា​អ្នក​ប្រដាល់​អង់គ្លេស​រូបនេះ​ធ្វើដំណើរ​ពី​ ប្រទេស​ថៃ​មក​ប្រកួត ឬ ក៏​អត់​នោះទេ​ព្រោះ​នេះ​ជាការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ។  អ្នក​ប្រដា​ា​ល់​ទាំង ២ រូបនេះ ២ ប្រកួ​ត​ចាញ់​ទាំង ២ ប្រកួត​ដូចគ្នា​ហើយ​ការប្រកួត​មួយ​នេះ​ទាំង​អ្នកឈ្នះ ទាំង អ្នកចាញ់​គឺ​ហាលអាវ​ដូចគ្នា ។​