គន្លឹះ​ថែរក្សា​អាហារ​ក្នុង​ផ្ទះបាយ​

Sanofi

​វិធី​ថែរក្សា​អាហារ​ក្នុង​ផ្ទះបាយ ឬ ក្នុង​ទូទឹកកក ជា​ចំណុច​សំខាន់​ក្នុងការ​សន្សំសំចៃ​អាហារ ក៏ដូចជា​សន្សំសំចៃ​ប្រាក់កាស​បាន​ច្រើន​គួរសម​សម្រាប់​ស្ត្រី​មេផ្ទះ​ទាំងឡាយ ។១-​កុំ​រើស​អាហារ​មើល​សម្បក​ខាងក្រៅ ៖ អ្នក​ប្រហែលជា​ចូលចិត្ត​រើសយក​បន្លែ​មាន​ពណ៌​ស្រស់​ខៀវ ឬ ទុំ​ពណ៌​លឿង​មើលទៅ​គាប់​ភ្នែក​ប៉ុន្តែ​អ្នក​គួរ​យល់ថា​អាហារ​ខ្លះ​ល្អមើល​តែ​មិនល្អ​ញ៉ាំ​ទេ ដូចនេះ​គួរ​ជ្រើសរើស​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង តាម​ការចូល​ចិត្ត​ទើប​ជួយ​ទ្រទ្រង់​សុខភាព​រាងកាយ​បានល្អ​ប្រសើរ ។​


២-​ទិញ​អាហារ​តាម​ថ​រិ​កា ៖ ជា​ពិតណាស់​ការទិញ​ម្ហូប​សម្រាប់​ទទួលទាន​ប្រចាំ​ថ្ងៃជា​ការងារ សាមញ ប៉ុន្តែ​មិន​ងាយស្រួល​ទេ ។ សាក​គិត​មើល​អ្នក​ត្រូវ​គិត​ទិញ​អាហារ​ដែលមាន​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ហើយ​សមស្រប​នឹង​ថ​រិ​កា​ចំណាយ​ប្រចាំខែ ។ ហេតុនេះ​ស្ត្រី​មេផ្ទះ​គួរ​ជ្រើសរើស​អាហារ​ដែលមាន​ជីវជាតិ​ចិញ្ចឹម​ល្អ​ជាជាង​អាហារ​ដែល​ថ្លៃ​ព្រោះ​អាហារ​ទាំងនេះ​ផ្តល់​រសជាតិ និង អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា ។ម្យ៉ាងទៀត​ប្រសិនបើ​អាច​អ្នក​គួរ​បង្កើត​សួន​បន្លែ​តូច​មួយ​សម្រាប់​ដាំ​បន្លែ​ដោយ​ខ្លួនឯង និងគ្មាន​ជាតិគីមី ។

៣-​ទិញ​អាហារ​ក្នុង​បរិមាណ​ច្រើន ៖ ការទិញ​ម៉ៅ​ក្នុង​បរិមាណ​ច្រើន​ពិតជា​ជួយ​សន្សំសំចៃ​បាន​ច្រើន ហើយ​អាច​ទុក​សម្រាប់ធ្វើ​ម្ហូប​ច្រើន​ថ្ងៃ​ទៀតផង​ជាពិសេស​គឺអាច​កាត់បន្ថយ​ការចំណាយ​បាន​មួយ​ភាគ​ដែរ ។

៤-​ធ្វើបញ្ជី​សម្រាប់​ទិញ​ម្ហូប ៖ ការ​កត់​បញ្ជី​អាហារ​សម្រាប់​ទិញ និង ពិនិត្យមើល​អាហារ​ដែលមាន​ក្នុង​ផ្ទះបាយ ឬ ទូទឹកកក​ស្រាប់​ជា​ផ្នែក​មួយ​នៃ​ការកំណត់​បានច្បាស់លាស់​ថា​ត្រូវ​ទិញ​អ្វី​បន្ថែម​សម្រាប់​គួបផ្សំ​នឹង​អាហារ​ដែលមាន​ស្រាប់ ។ មិនតែប៉ុណ្ណោះ​យើង​ក៏​អាច​ដឹងថា​អាហារ​ប្រចាំថ្ងៃ​មាន​គ្រប់​ជីវជាតិ​ចិញ្ចឹម ឬ យ៉ាងណា​ដូចជា​ប្រូតេអ៊ីន​ខ្លាញ់​បន្លែ​ធញជាតិ​ជាដើម ។ កាន់តែ​ងាយស្រួល​នោះ​អ្នក​មិនចាំបាច់​ចំណាយពេល​ច្រើន​រក​នឹកថា​ត្រូវធ្វើ​ម្ហូប​អី​ជា​រៀងរាល់ថ្ងៃ​ដែរ ។​


៥-​យក​ម្ហូប​សល់​ធ្វើជា​ម្ហូប​ផ្អាប់ ៖ អាហារ​ដែល​ទិញ​ជា​រៀងរាល់ថ្ងៃ​ច្រើន​សល់​នេះ​បន្តិច នោះ​បន្តិច ហើយ​បើ​បោះចោល​ទៅ​នាំ​តែ​ស្តាយ ជាការ​ល្អ​គួរ​ច្នៃ​ទុក​សម្រាប់​ធ្វើជា​គ្រឿង​ផ្អាប់ ដូចជា​សាច់​ប្រឡាក់សាច់​ងៀត​ជ្រក់​គីម​ឈី​ខ្ទឹម​ជ្រក់​ជាដើម ។

៦-​ធ្វើការ​ស្រាវជ្រាវ ៖ សាកសួរ​មិត្តភក្តិ​អំពី​ការហូបចុក និង រូ​ម​បន្តធ្វើ​ម្ហូប​ផ្សេងៗ ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង បទពិសោធ​អ្នកនឹង​បាន​ឈ្វេងយល់​កាន់តែច្រើន​លើសពីនេះ​អ្នក​ក៏​អាច​មើល​អ៊ី​ន​ធឺរ​ណេ​ត​ពាក់ព័ន្ធ​នឹង​វិជ្ជា​ធ្វើ​ម្ហូប​ដើម្បី​អាច​ចែករំលែក​ទៅវិញទៅមក​បាន​កាន់តែ​ងាយស្រួល ។


៧-​រៀបចំ​ទុកដាក់ ៖ គួរ​ដឹងថា​ត្រូវ​រៀបចំ​ទុកដាក់​អាហារ​ដោយ​របៀប​ណា​តាម​ប្រភេទ និង នៅ​កន្លែង​ទើប​សមស្រប ហើយ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​សម្អាត និង ងាយ​ស្វែងរក ។ អ្នក​គួរ​បិទ​ឈ្មោះ​លើ​ដប ឬ ក្រឡ​ដែល​រក្សា​អាហារ​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​ហើយ​រៀបចំ​កាលវិភាគ​ចម្អិន​ម្ហូប​ជា​រៀងរាល់​សបា្តហ៍​ដោយ​ប្រើ​របស់របរ​ឱ្យបាន​ទាន់ពេលវេលា​មុនពេល​វា​ខូចគុណភាព ។

៨-​សាកល្បង​អ្វីដែល​ថ្មី ៖ នៅពេល​ដើរ​ផ្សារ​ទិញ​ម្ហូប​អ្នក​គួរ​សាក​ទិញ​អាហារ​ណា​ដែល​អ្នក​មិន​ធ្លាប់​សាក​ខ្លះ ព្រោះថា​នេះ​ក៏​ជា​វិធី​ថ្មី​ប្លែក​និង​នៅតែ​ផ្តល់​ជីវជាតិ​ចំពោះ​រាងកាយ​ដែរ ។ ចូរ​សាក​ធ្វើ​ម្ហូប​ថ្មីៗ​ដើម្បី​ក្រែ​ប្រែ​រសជាតិ​កុំឱ្យ​ទ្រ​លាន់​ពេក ៕​ ​ ​ ​