ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ


ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

ទោះ​បី​ជា​ស្មាតហ្វូន​បាន​វាយ​លុក​ទីផ្សារ​ទូរសព្ទ​ក្ដី​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ទូរសព្ទ​ស៊េរី​ចាស់ក្នុង​នោះ​ក៏​មាន​ទូរសព្ទ​បត់​មួយ​ប្រភេទ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​សូម្បី​តែ​​បុគ្គល​​ល្បី​ដូច​ជា​តារា​ចម្រៀង​​ តារា​​សម្ដែង​​ ម្ចាស់​ក្រុមហ៊ុន​​ធំ​ៗ​​ជា​ដើម​នោះ​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ ប្រើ​ប្រាស់​ទូរសព្ទ​បត់​ស៊េរី​ចាស់​ៗ​នេះ​ដែរ។

 

ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បីៗ​ដែល​នៅ​តែ​និយម​ប្រើ​ប្រាស់​ទូរសព្ទ​បត់​ស៊េរី​ចាស់៖​

 

-Rihanna

រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​កំពុង​និយាយ​ទូរសព្ទ​បត់​ត្រូវ​គេ​ថត​បាន​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​​ទៅ។

​​​​​​

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 

 

-Scarlett Johanson

តារា​សម្ដែង​រូប​នេះ​ធ្លាប់​ត្រូវ​បាន​គេ​លួច​ចូល​គណនី​ E-mail របស់​នាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច​នេះ​ដើម្បី​សុវត្ថិភាព​គឺ​មាន​តែ​ប្រើ​ប្រាស់​ទូរសព្ទ​បត់​ស៊េរី​ចាស់​តែ​ប៉ុណ្ណោះ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

-Anna Wintour

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​​និពន្ធនាយិការ​​ទស្សនាវដ្ដី​ Vogue​ បាន​ប្រើ​ប្រាស់​ទូរសព្ទ​ចំនួន​ពីរ​ម៉ូដែល​ គឺ iPhone និង​ Blackberry ប៉ុន្តែ​គេ​បាន​ប្រទះ​ឃើញ​គាត់​​ប្រើ​ប្រាស់​ទូរសព្ទ​បត់​មិន​ស្គាល់​ម៉ាក​មួយ​ក្នុង​កម្មវិធី​ US Open ​​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​​កន្លង​ទៅ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 

 

-Kate Beckinsale

ក្នុង​បទ​សម្ភាស​មួយ​នាង​បាន​លើក​ឡើង​ថា​ នាង​គ្មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ iPhone ឡើយ​ ព្រោះ​នាង​ស្រលាញ់​តែ​ទូរសព្ទ​បត់​ LG Verizon ពណ៌​ក្រហម​តែ​ប៉ុណ្ណោះ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 

 

-Jerry Jones

ម្ចាស់​ក្រុមហ៊ុន​តម្លៃ​៣​ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​និយាយ​ថា​ គាត់​មាន​ជំនឿ​ជាក់​លើ​​ខ្លួន​ឯង​ក្នុង​ការ​សន្ទនា​ដោយ​ប្រើ​ប្រាស់​ទូរសព្ទ​បត់​។ ណា​មួយ​ទៀត​មិន​ខ្លាច​គេ​លួចស្ដាប់​ពេល​និយាយ​គ្នា​នោះ​ទេ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 

 

-Andrew Luck

កីឡាករ​បាល់​ឱប​​រូប​នេះ​ធ្លាប់​លើក​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា​ ទូរសព្ទ​បត់​របស់​លោក​អាច​ប្រើ​ការ​​សម្រាប់​ហៅ​ចេញ ​​និង​ផ្ញើ​សារ​បាន​ហើយ​គាត់​ក៏​មិន​ត្រូវ​ការ​អ្វី​លើស​ពី​នេះ​ដែរ។

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 

 

- Chuck Schumer

ដោយ​សារ​តែ​មិន​ចូល​ចិត្ត​មនុស្ស​ដែល​ប្រើ​ប្រាស់​ iPhone ពេល​កំពុង​ប្រជុំ​ ទើប​សមាជិកសភា​ទីក្រុង​ញ៉ូវយក​រូប​នេះ​ពេញ​ចិត្ត​ប្រើ​តែ​ទូរសព្ទ​បត់​របស់​ LG ប៉ុណ្ណោះ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ
​​

 

​-អ្នក​បង្កើត​កម្មវិធី​របស់​ក្រុមហ៊ុន​ Facebook

អ្នក​បង្កើត​កម្មវិធី​របស់​ក្រុមហ៊ុន​ Facebook ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​ទូរសព្ទ​បត់​ដោយ​សារ​តែ​គម្រោង​ Internet.org របស់​ពួក​គេ។

 

ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ
​​​

ចុច​អាន៖ ហុងដា​បញ្ចេញ​រូបរាង​​គំរូម៉ូតូ​ធំ​ស៊េរី​ថ្មី​ មាន​​ភាព​​សាមញ្ញ​​តែ​ស្រស់​​ស្អាត​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider