ចារ​ហួយ​ខ្មៅ​ទឹក​«​តែ​»

Sanofi

ចាហួយខ្មៅ​មួយ​ភាគ​ធំ​ដែល​យើង​ធ្លាប់ បាន​ស្គាល់​ជា​ចាហួយ​ធ្វើ​ពី​សណ្តែក​កិន លាយ ជាមួយ​ទឹក​ខ្ញី​ក្តៅៗ ដាក់​ជាមួយ​ស្ករស ពេល​បរិភោគ​នឹងមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ។ បច្ចុប្បន្ន​គេបាន​កែច្នៃ​ចាហួយខ្មៅ​ប្រភេទ​ថ្មី​ដោយ​រូបមន្ត​ប្រើ ទឹកដោះគោឆៅ ឬ ជា​ប្រភេទ​ចាហួយ​លាយ ជាមួយ​ផ្លែឈើ​ចម្រុះ​ជាដើម ។​​នេះ​ជា​ចាហួយខ្មៅ​ប្រភេទ​ថ្មី​ដែល​គេ​ប្រើ ទឹកដោះគោឆៅ​ជា​ចំណែក​លាយ​ផ្សំ​យ៉ាងសំខាន់ ធ្វើឱ្យមាន​រសជាតិ​ឆ្ងាញ់​ពិសា​ជាប់មាត់ ។

​គ្រឿងផ្សំ​

-​ចាហួយ​ប្រភេទ​បន្ទះ ( ១ បន្ទះ​មួយ ក្រាម ) ៣ បន្ទះ
-​ទឹកដោះគោឆៅ​ប្រភេទ​សាប ២៥០ ក្រាម​
-​ស្ករស ២ ស្លាបព្រា​បាយ​
-​ទឹក​«​តែ​» ២ ស្លាបព្រា​បាយ​
-​ទឹកដោះគោ​ខាប់​ប្រភេទ​សាប
-​ត្រួយ​ជីរអង្កាម​សម្រាប់​តុបតែង​លម្អ ។​

​វិធី​ធ្វើ​

១ -ត្រាំ​បន្ទះ​ចាហួយ​ក្នុង​ចានដែក​រហូត​ទាល់តែ​ទន់ រួច​ច្របាច់​យក​ទឹក​ចេញ​ដើម្បី​ត្រៀម​ទុក​ប្រើ។​

២ – ទឹកដោះគោឆៅ និង ស្ករស​ដាក់​ក្នុង​ឆ្នាំង រួច​លើកដាក់​លើ​ចង្ក្រាន​ដោយ​ប្រើ​ភ្លើង​ក្តៅ​ល្មម ដាក់​ស្ងោរ​រហូត​ទាល់តែ​ស្ករស​រលាយ ឬ ពុះ ទើប​ដាក់​ទឹក «​តែ​» ចូល ។ ស្ងោរ​ទាល់តែ​មាន​ពណ៌​ទឹកក្រូច​ខ្ចី និង ចាប់ផ្តើម​មាន​ក្លិនក្រអូប​ទើប​ដាក់​ចាហួយ​ដែល​ត្រៀម​ទុក​ចូល ។ ស្ងោរ​ទាល់តែ​ចាហួយ​រលាយ​រួច​បិទ​ភ្លើង​លើក​ចុះ ហើយ​ច្រោះ​យក​ចំណែក​ទឹក​ទុក​ប្រើ និង ទុកឱ្យ​ត្រជាក់ ។​

៣ – ចាក់ទឹក​ដែល​ច្រោះ​មកលើ​ចំណែក​លាយ​ផ្សំ​ទាំងអស់​ចូល​កែវ​ដែល​ត្រៀម​ទុកឱ្យ​បាន​ប្រមាណ ៣ ទៅ ៤ កែវ ដួស​ពពុះ​នៅ​ផ្នែក​ខាងលើ​ចេញ ។ បន្ទាប់មក​ដាក់​ក្លាស្សេ​ក្នុង​ទូទឹកកក​ត្រង់​ថត​ធម្មតា​ឱ្យបាន​ប្រមាណ ៣-៤ ម៉ោង ហើយ​មុន​បរិភោគ​ត្រូវ​កាត់​ជា​ដុំៗ ចាក់​ទឹកដោះគោឆៅ​ទៅតាម​ការចូល​ចិត្ត និង តុបតែង​ដោយ​ត្រួយ​ជីរអង្កាម​បន្ថែម​ជាការ​ស្រេច ៕