មុន​ប៉ះ​គ្នាថ្ងៃ​អាទិត្យ​នេះ​ គ្រូ​ការពារ​ជាតិ​​ថា បឹង​កេត​មិន​មែន​ជា​ក្រុម​ខ្លាំង​ពេក​ទេ

មុន​ប៉ះ​គ្នាថ្ងៃ​អាទិត្យ​នេះ​ គ្រូ​ការពារ​ជាតិ​​ថា បឹង​កេត​មិន​មែន​ជា​ក្រុម​ខ្លាំង​ពេក​ទេ

​លោក​ ទេព ឡុង​រចនា ​គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​(ទ័ព)​គិត​ថា ​បឹង​កេត​អង្គរ​មិន​មែន​​ជា​ក្រុម​ខ្លាំង​គួរ​ឲ្យ​បារម្ភ​​សម្រាប់​​ការ​ប្រកួត​លីក​កំពូល​របស់​កម្ពុជា​​ក្នុង​ជើង​ទី​២​នា​ថ្ងៃ​អាទិត្យ​ ​​ទី​៤​ ខែ​តុលា ឆ្នាំ​២០១៥ ​នៅ​ស្តាត​ចាស់​វេលា​ម៉ោង៣:៣០​នាទី​រសៀល ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈទូរទស្សន៍ BTV។

 

មុន​ប៉ះ​គ្នាថ្ងៃ​អាទិត្យ​នេះ​ គ្រូ​ការពារ​ជាតិ​​ថា បឹង​កេត​មិន​មែន​ជា​ក្រុម​ខ្លាំង​ពេក​ទេ

លោក ទេព ឡុង​រចនា

 

​លោក​ ទេព​ ឡុង រចនា បាន​ឲ្យ​ដឹង​ថា ក្លិប​បឹង​កេត​អង្គរ​​មាន​ធនធាន​កីឡាករ​ល្អ​ៗ ច្រើន​នាក់​ ប៉ុន្តែ​​ការ​ប្រកួត​ប្រជែង​ក្នុង​​លីក​កំពូល​របស់​កម្ពុជា​​នា​​ឆ្នាំ​​២០១៥​នេះ​ គ្មាន​​ក្លិប​​ណា​ខ្សោយ​ ឬ​ខ្លាំង​ពេក​នោះ​ដែរ​​ សូម្បី​​តែ​បឹង​កេត។ ​​ទោះ​យ៉ាង​ណា​សមាជិក៣របស់​បឹងកេត​អង្គរ​៣​នាក់​ដែល​លោក​គ្រូ​បង្វឹក​ក្រុម​ទ័ព​ឲ្យ​កូន​ក្រុម​របស់​លោក​ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ការ​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ​នេះ។ កីឡាករ​ទាំង​៣​នាក់​​​ដែល​ធ្វើ​ឲ្យ​គ្រូ​បង្គោល​ក្រសួង​ការពារ​ជាតិ​ព្រួយបារម្ភ​​គឺ ចាន់ វឌ្ឍនាកា, Gbenga និង Omogba៕

 

ចង់​ដឹង​​ថា​លោក ទេព ឡុង​រចនា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖​

 

ក្លិប​លីក​កម្ពុជា​ធំ​​៤​​ទម្លាយ​ឲ្យ​ដឹង​ពី​​​​ការ​​ចំណាយ​​​​រដូវ​កាល​២០១៥​​នេះ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​