​វិធី​បន្ថយ​អាការៈ​គ្រន់ក្តៅ​កុមារ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​

​វិធី​បន្ថយ​អាការៈ​គ្រន់ក្តៅ​កុមារ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​

​ដើម្បី​កាត់បន្ថយ ការប្រើប្រាស់​ថ្នាំពេទ្យ ដូចជា acetaminophen ឬ ibuprofen ដើម្បី​បញ្ចុះ​កម្តៅ​កូន​របស់​អ្នក ឬ​នៅ​ពេល​ដែល​អ្នក គ្មាន​ថ្នាំ​នេះ អ្នក​អាច​សាកល្បង​វិធី​បញ្ចុះ​ម្តៅ ដោយ​ងាយៗ ដូចខាងក្រោម​នេះ​បាន ៖

•​    ​ដាក់​កូនកន្សែង​ត្រជាក់ នៅលើ​ថ្ងាស​របស់​កូន​អ្នក នៅពេល​គេ​កំពុង​គេង​
•​    ​ងូតទឹក ឬ​ជូត​ខ្លួនគេ ជាមួយ​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ ដោយ​មិន​ត្រូវ​ប្រើ​ទឹក​ត្រជាក់​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​រងារ ឬ​ញាក់​បាន​
•​    ​ឲ្យគេ​ញ៉ាំ​អាហារ ឬ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​ជួយ​បញ្ចុះ​កម្តៅ និង​ការពា​រការ​ខ្សោះ​ជាតិ​ទឹក​
•​    ​ប្រើ​កង្ហារ​! ប៉ុន្តែ បើ​មិន​ចង់​ឲ្យ​កូនរងារ អ្នកបើក​វា​តិចៗ​បាន​ហើយ​
•​    ​ដោះ​សម្លៀកបំពាក់​គេ​ចេញ​ឲ្យអស់ ដូច្នេះ ស្បែក​គេ​អាច​នឹង​ហើយ​កម្តៅ​បាន​លឿន​
•​    ​នៅ​ក្នង​ផ្ទះ ដែល​មាន​សីតុណ្ហភាព​ត្រជាក់​
•​    ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ​កូន​របស់​អ្នកមាន​អាយុ​តិចជាង ៣ ទៅ ៥ ខែ ហើយ​មាន​កម្តៅ​លើសពី ៣៧ អង្សារ​សេ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។