​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា​?

​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា​?

​ទោះបី​ស្ត្រី​ជាច្រើន​ពី​មុន បាន​ចាប់ផ្តើម​ឲ្យ​កូន​របស់​ពួកគេ ញ៉ាំ​អាហារ​លឿន​ពេក​ក៏​ដោយ ប៉ុន្តែ ឥលូវ ក្រុមគ្រូពេទ្យ​កុមារ​អា​មេ​រិច បាន​ណែនាំ​ឲ្យ​រង់ចាំ រហូត​ដល់​កូន​របស់​អ្នកមាន​អាយុ ៦ ខែ មុន​នឹង​ឲ្យគេ ញ៉ាំ​នូវ​អាហារ​ទាំងនោះ​។ ហេតុអ្វី​? ពី​ព្រោះ​ការ​ឲ្យ​អាហា​រលឿន​ពេក អាច​បង្កើន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​អា​លែ​ក​ស៊ី​នឹង​អាហារ​។​

​ទឹកដោះ​ម្តាយ ផ្តល់​សារជាតិ​ចិញ្ចឹម​គ្រប់យ៉ាង ដែល​កូន​ត្រូវការ រហូត​ដល់​ពួកគេ ចាប់ផ្តើម​ញ៉ាំ​អាហារ​បាន​។ សូម​មើល​ពី​រោគសញ្ញា​មួយចំនួន នៅពេល​ដែល​ផ្តល់​អាហារ​ដល់​កូន​របស់​អ្នក ដូច​ជា​ការ​មាន​ច្រាំង​អណ្តាត និង​ថា​តើ កូន​របស់​អ្នក មាន​ការគ្រប់គ្រង​ក្បាល​ល្អ ឬ​យ៉ាងណា​។​

​ចាប់ផ្តើម​ដោយ​ការ​បញ្ចុក​កូន​របស់​អ្នក នូវ​អាហារ​ទន់ៗ​ដោយ​ស្លាបព្រា មុន​នឹង​អោយ​ផ្លែឈើ និង​បន្លែ​។ សូម​កុំ​ដាក់​អាហារ ដែល​ជា​គ្រាប់​ធញ្ញជាតិ នៅក្នុង​ដប​របស់​កូន​អ្នក​អោយសោះ ប្រសិនបើ​គ្រូពេទ្យ មិន​បាន​ណែនាំ​នោះទេ​។ ការ​ដាក់​វា​ទៅ​ក្នុង​ដប អាច​អោយ​កូន​ពិបាក​លេប និង​ធ្វើអោយ​ពួក​គេ​ឡើង​ទម្ងន់​។​
​ទឹក​ផ្លែឈើ មិន​គួរ​ត្រូវ​បាន​ផ្តល់ ដល់​កូន​របស់​អ្នកនោះ​ទេ​។

វា​មិន​មាន​ប្រយោជន៍ ក្នុង​ការ​ឲ្យ​ទឹក​ផ្លែឈើ​នោះទេ ទោះបីជា​កុមារ​ធំ​ក៏​ដោយ​។ ទឹក​ផ្លែឈើ អាច​ជម្រុញ​ឲ្យ​ធា​ត់ រាគ និង​ឲ្យ​កូន​មាន​ហានិភ័យ នៃ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ នៅពេល​ដែល​ធ្មេញ​ចាប់ផ្តើម​ដុស​។​

​សូម​ចាំ​ថា កុំ​ឲ្យ​កូន​របស់​អ្នក​បៅ ដប​ទឹកដោះគោ នៅពេល​គេង​ឲ្យសោះ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។