​អាយុ​លើស ៤០ ឆ្នាំ មាន​ផ្ទៃពោះ មិនល្អ​ចំពោះ​សុខភាព​ម្តាយ និង​កូន​ឡើយ​

​អាយុ​លើស ៤០ ឆ្នាំ មាន​ផ្ទៃពោះ មិនល្អ​ចំពោះ​សុខភាព​ម្តាយ និង​កូន​ឡើយ​

​ការ​មាន​ផ្ទៃពោះ បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ ពិតជា​ធ្វើឲ្យ​ស្ត្រី​ជា​ម្តាយ ប្រឈមមុខ​នឹង​ខ្លាំង​ជាមួយ​បញ្ហា​ផ្សេងៗ ប៉ុន្តែ ការថែរក្សា​ទម្ងន់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ អាច​ជួយ​ស្ត្រី​បាន​ខ្លះ​ផងដែរ​។​

​ប្រសិនបើ​អ្នក មាន​អាយុ​លើសពី ៤០ ឆ្នាំ ផលវិបាក​នៃ​បញ្ហា​នានា នឹង​កើនឡើង​ជា​មិនខានឡើយ ហើយ​វារិត​តែ​ខ្លាំង ប្រសិនបើ​អ្នក​ធាត់​លើស​ទម្ងន់​ទៀត​នោះ​។​

​គេ​បាន​ប្រៀបធៀប រវាង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​លើស​ទម្ងន់ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មិន​លើស​ទម្ងន់ ហើយ​មាន​អាយុ ជាង ២០ និង​ជាង ៤០ ឆ្នាំ ហើយ​គេ​បាន​រកឃើញថា ស្ត្រី​វ័យ​ចំណាស់​ដែល​ធាត់​លើស​ទម្ងន់ មាន​ផលវិបាក​ច្រើន​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ទម្ងន់​ធម្មតា​។​

​ផលវិបាក​ដែល​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ជួបប្រទះ​នោះ មានដូចជា ៖
-​    ​ជំងឺ​បេះដូង​
-​    ​ជំងឺ​លើស​សម្ពាធ​ឈាម​
-​    ​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​និង​បញ្ហា​សុខភាព​ដ៏ទៃទៀត​ជាច្រើន​៕

អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។