រវល់​ទៅ​បោះ​បាយ​បិណ្ឌ ប្រពន្ធ​​​សម្លាញ់ចេញ​ ពីផុ្ទះសង្ស័យ​រត់​តាម​ប្រុស​​ថ្មី

ខេត្ត​កែប ៖​ ​បុរស​ម្នាក់​ឈ្មោះ និន ជៀង អាយុ​៤៨ឆ្នាំ​ រស់នៅ​​ក្នុង​ភូមិ​​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ​បាន​រៀប​រាប់​ទាំង​ ទុក្ខ​សោក​​​ប្រាប់​​​​​ថា ​ប្រពន្ធ​​​របស់​ ខ្លួន​​ឈ្មោះ អ៊ឹម ផល អាយុ​៤៦​ឆ្នាំ ​ជា​អ្នក​លក់​គ្រឿង​ ទេស​នៅ​ផ្ទះ បានលួច​​គ្រឿង​ អលង្ការ​​​​រត់​​ ចេញ​ពី​ផ្ទះ​ចោល​ ប្តី​និង​កូន​ តាម​ប្រុស​ស្នេហ៍​​ ដោយ​មិន​បាន​ ប្រាប់​សូម្បីតែ​ មួយម៉ាត់ ។

​បុរស​​​​​ និន ជៀង ​បាន​បន្ត​ថា ​គាត់​​​និង​​ប្រពន្ធ​បាន​​រួម​​រស់​​ជា​មួយ​គ្នា​ជាង២០​ឆ្នាំមក​ហើយ ​និង​មាន​កូន​ ប្រុស​ ចំនួន​៤នាក់​​ ទៀត​ផង ​ប៉ុន្តែ​​​​គាត់​​ទាំង​ពីរ នាក់​មិន​បាន​ រៀប​​ការ​ទេ​ ​ដោយ​ស្មោះ​ស្ម័គ្រ​ រស់នៅ​ជា​មួយគ្នា​ និង​​ខំប្រឹង​រក​ស៊ី​​​តាំង​ពី​បាត​ ដៃ​ទទេ រហូត​មក​ដល់​ពេលនេះ​ សល់​លុយ​​​​​​ទិញ​ ដី​បាន​ខ្លះៗ ​។​

ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ​​គាត់​ឃើញ​ប្រពន្ធ​គាត់​​បាន​​បែក​​ឆ្វេង​​ឧស្សាហ៍និយា​យ​ជា​មួយ​ បុរស​ម្នាក់ ហើយ​​​គាត់​​​​ បាន​ព្យា​យាម​ ហើយ​ព្យាយាម​ទៀត​ ដើម្បី​និយាយ​​ប្រាប់​ ប្រពន្ធ​ថា កុំ​សូវ​​និយាយ​ លេង​​​ជា​មួយបុរស​ នោះ​ពេក ប៉ុន្តែ​​​ប្រពន្ធ​​​មិន​ព្រម​​​ស្តាប់​​​ទេ​ រហូត​​មក​ ដល់​ពេលនេះ​​ គាត់​មិន​​​នឹកស្មាន​ថា​ ប្រពន្ធ​​​ក្បត់​ចិត្ត​ គាត់​សោះ​ ។ 

នៅ​​វេលា​​ទៀប​ភ្លឺ ​ថ្ងៃទី​២៨ កញ្ញា ​​រូប​គាត់​បាន​​ទៅ​​បោះបាយ​​បិណ្ឌ​នៅ​វត្ត​​​​ស្រុក​កំណើត​ នៅឃុំ​​ ព្រែក​ក្រឹស ស្រុក​កំពង់ត្រឡាច មិន​​ទាន់​​​ទាំង​ បាន​បោះ​បាយ​ បិណ្ឌ​ផង ស្រាប់​តែ​មាន​​ គេ​​ទូរស័ព្ទ​ប្រាប់​ថា ​​គេ​ឃើញ​ប្រពន្ធ​​គាត់​ រត់​​​ចេញ​ពីផ្ទះ​ទៅ​​​​​​បាត់​ហើយ ​គ្រាន់​តែ​ឮ​ ដំណឹង​​​​នេះ​ភ្លាម ​​ដូច​គាត់​គិត​​ មិន​ខុស​មែន ​សង្ស័យ​​រត់​ ទៅ​ជា​មួយ​បុរស​ ដែល​ធ្លាប់​ទាក់​ទង​ប្រពន្ធ​ គាត់​​នោះ​ហើយ ។​

​ក្រោយ​ពី​ទទួល​បាន​ដំណឹង​​​ខាង​លើ​ គាត់​ក៏​​ធ្វើ​ដំណើរ​ត្រឡប់មក​​ផ្ទះ​វិញ​ ​​​​​ហើយ​ប្រញាប់​ទៅ​​ មើល​គ្រឿង​អលង្ការ ស្រាប់តែ​​​ បាត់​អស់​ ៣តម្លឹង​កន្លះ ​ប្រាក់​មិន​ដឹង​ អស់​ប៉ុន្មាន​ លាន​រៀលនោះទេ ។​

ជុំវិញ​​ករណី​ខាង​លើ ​​ស្ត្រី​​ជា​ប្រពន្ធ​ឈ្មោះ អឹម ផល ដែល​​​បុរស​ជា​ប្តី​ចោទ​ថា​មាន​សហាយ​ រត់​​ទៅជា​​មួយ​ ប្រុស​ថ្មី​​នោះ អ្នក​យក​ ព័ត៌​មាន​​បាន​​ ទាក់​ទង​​​តាម​ ទូរស័ព្ទ​​ដើម្បី​ សុំ​ការ​​បំភ្លឺ​​​​​​​​ពី​ស្ត្រី​ ជាប្រពន្ធ​​ដែរ ​​ពេល​ចុច​ទូរស័ព្ទ​ ចូល​ហើយ​ អត់មាន​អ្នក​លើក ៕​
រវល់​ទៅ​បោះ​បាយ​បិណ្ឌ ប្រពន្ធ​​​សម្លាញ់ចេញ​ ពីផុ្ទះសង្ស័យ​រត់​តាម​ប្រុស​​ថ្មី

រវល់​ទៅ​បោះ​បាយ​បិណ្ឌ ប្រពន្ធ​​​សម្លាញ់ចេញ​ ពីផុ្ទះសង្ស័យ​រត់​តាម​ប្រុស​​ថ្មី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត