​គន្លឹះ​សំខាន់ៗ ដើម្បី​បាន​សុខភាព​ល្អ​

​គន្លឹះ​សំខាន់ៗ ដើម្បី​បាន​សុខភាព​ល្អ​

​ការទទួលបាន​នូវ​សុខភាព​ល្អ គឺជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា ប្រាថ្នា​ចង់បាន ហើយ​វា​មិន​ទាន់​ហួសពេល សម្រាប់​អ្នក​នោះ​ទេ គឺ​អ្នក​អាច​ចាប់ផ្តើម​វា​បាន​ឥឡូវនេះ​។ ពិតណាស់ វា​ត្រូវការ​រយៈពេល​យូរ និង​ការអត់ធ្មត់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​។

ដូច្នេះ អ្នក​អាច​អាន​អត្ថបទ​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​។​

•​    ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​តាមដាន​បញ្ហា​សុខភាព និង​សាកសួរ​ចម្ងល់​នានា ដែល​អ្នក​កំពុងតែ​ព្រួយបារម្ភ​។​
•​    ​វាស់​កម្ពស់ និង​ទម្ងន់​របស់​អ្នក ដើម្បី​ធ្វើ​ស​ន្ទ​ស្សន៍​ទម្ងន់ (BMI) ថា​តើ​អ្នក​ធាត់ ឬ​ស្គម​ពេក​ដែរឬទេ​? ប្រសិន​បើ​ពិនិត្យ​ឃើញថា BMI របស់​អ្នក​លើស នោះ​អ្នក​ល្មម​ដល់ពេល សម្រក​ទម្ងន់​ហើយ ពីព្រោះ អ្នក​កំពុង​ប្រឈមមុខ​នឹង បញ្ហា​សុខភាព​ផ្សេងៗ​។​
•​    ​បង្កើន​សកម្មភាព​រាង​កាយ ៖ តើ​អ្នក​បញ្ចេញ​សកម្មភាព​រាងកាយ បាន​ច្រើន​ប៉ុណ្ណា​ក្នុង​មួយ​សប្តាហ៍ៗ​? តើ​អ្នក​ចង់​ធ្វើ​វា​ប៉ុណ្ណា​? តើ​សកម្មភាព​អ្វីខ្លះ ដែល​អ្នក​បាន​ធ្វើ​កន្លង​មកនេះ​? តើ​អ្នក​ចូល​ចិត្ត​ធ្វើ​វា​ដែរឬទេ​? ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​ថា មនុស្ស​វ័យ​ជំទង់ គួរតែ​មាន​សកម្មភាព​មធ្យម យ៉ាងហោច​ណាស់​ពីរ ក្នុង​រយៈពេល​កន្លះ​ម៉ោង និង​សកម្មភាព​តិចៗ មួយ​ម៉ោង​កន្លះ ក្នុង​មួយអាទិត្យៗ​។​
•​    ​កត់ត្រា​អ្វី​ដែល​អ្នក​បាន​ញ៉ាំ​
•​    ​ចូរ​សរសេរ​កំណត់ហេតុ នៃ​ការ​ញ៉ាំ​អាហារ​របស់​អ្នក ក្នុង​មួយ​ថ្ងៃៗ ដោយ​ឥត​លំអៀង បានន័យថា កត់​នូវ​អ្វី​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ និង​មិន​ចូលចិត្ត​ញ៉ាំ​។​
•​    ​ត្រួតពិនិត្យ និង​គ្រប់គ្រង​អារម្មណ៍ និង​កម្លាំង​របស់​អ្នក ៖ សុខភាព​ល្អ មានន័យ​ថា ការរស់នៅ​ដោយ​មាន​ការ​សម្រាក​គ្រប់គ្រាន់ ញ៉ាំ​ចំណីអាហារ​សម្បូរបែប និង​មាន​អារម្មណ៍​ស្រស់ស្រាយ គ្មាន​ទុក្ខ​កង្វល់​។ ចុះ​ចំណែក​ឯ ការរស់នៅ​របស់​អ្នក នា​ពេល​ថ្មីៗ​នេះ​វិញ​? តើ​អ្នក​មាន​រោគសញ្ញា នៃ​ការធ្លាក់​ទឹកចិត្ត ស្ត្រេ​ស ឬ​លំបាក​ក្នុង​ចិត្ត​ដែរឬទេ​? តើ​អ្នក​គេង​លក់​ស្រួល​ដែរ​ឬទេ​? ទាំងនេះ គឺជា​អ្វី​ដែល​អ្នក  គួរ​យកចិត្តទុកដាក់​។​
•​    ​ពិចារណា​លើ​មិត្តភាព និង​បណ្តាញ​សង្គម​របស់​អ្នក​
•​    ​តើ​អ្នក​មាន​ទំនាក់ទំនង​ល្អ​ប៉ុណ្ណា ជាមួយ​មិត្តភក្តិ អ្នក​រកស៊ី​ជាមួយ និង​មនុស្ស​ក្រៅ​គ្រួសារ​អ្នក​ទៀត​នោះ​? មនុស្ស​ដែល​សប្បាយចិត្ត តែងតែ​មាន​គេ​រាប់អាន​ច្រើន ហើយ​រក្សា​ទំនាក់ទំនង​នោះ បាន​យូរអង្វែង​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។