នរណា​ខ្លះ ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​?

នរណា​ខ្លះ ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​?

​កាលៈទេសៈ​មួយចំនួន អាច​រារ​រាំង​មនុស្ស មិន​ឲ្យ​ចាក់​វ៉ាក់សាំង ជំងឺ​ផ្តាសាយ​។ ប្រសិន​បើ​កូន​របស់​អ្នក ចូលទៅ​ក្នុង​ក្រុម​ដូចខាងក្រោម​នោះ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​ការចាក់​វ៉ាក់សាំង ត្រូវបាន​គេ​ណែនាំ ៖
-​    ​កុមារ​អាយុ​ក្រោម ៦ ឆ្នាំ​
-​    ​អ្នក​ដែល​ធ្លាប់​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ទៅ​នឹង​វ៉ាក់សាំង​នៃ​ជំងឺ​ផ្តាសាយ​
-​    ​អ្នក​ដែល​មាន​ជំងឺ Guillain-Barre ដែល​វា​អាច​ប៉ះពាល់​ទៅលើ ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃវិញាណ​។​

​ពីមុន វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​ដែល​មាន​ប្រតិកម្ម​ទៅ​នឹង​ស៊ុត សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ថា​តើ​ការទទួល​វ៉ាក់សាំង​ផ្តាសាយ គឺ​មាន​សុវត្ថិភាព ឬ​យ៉ាងណា ដោយសារ​តែ​វា ត្រូវបាន​រីកដុះដាល​នៅក្នុង​ស៊ុត​។ ប៉ុន្តែ អ្នកឯកទេស​សុខភាព​អី​ឡូ​វ​និយាយថា បរិមាណ​ភ្នាក់ងារ បង្ក​ជា​បញ្ហា​អា​លែ​ក​ស៊ី​នៃ​ស៊ុត នៅក្នុង​វ៉ាក់សាំង គឺ​តិច ដូចនេះ វា​មាន​សុវត្ថិភាព ចំពោះ​កុមារ ដែល​មាន​អា​លែ​ក​ស៊ី​ទៅនឹង​ស៊ុត​ធ្ងន់ធ្ងរ​។​

​មួយវិញទៀត កុមារ​ដែល​មាន​អា​លែ​ក​ស៊ី​ទៅនឹង​ស៊ុត គួរតែ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ ឬ​បន្ទប់​ពិគ្រោះ​ជំងឺ​ត្រឹមត្រូវ មិន​មែន​នៅ​ហាង​លក់​ថ្នាំ​នោះទេ​។ ហើយ​ប្រសិនបើ​បញ្ហា​អា​លែ​ក​ស៊ី គឺ​ធ្ងន់ធ្ងរ វា​អាច​ត្រូវការ ទៅ​ជួប​នឹង គ្រូពេទ្យ​ឯកទេស​ខាង​អា​លែ​ក​ស៊ី​។​

​ប្រសិន​បើ​កូន​របស់​អ្នក​ឈឺ និង​មាន​គ្រុ​នក្តៅ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ថ្ងៃ​ចាក់​វ៉ាក់សាំង​បន្ទាប់​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។