“​លំហូរ​នៃ​ស្ទ្រី​ម​” ជា​ល្ខោន​របាំ​បា​ឡេ បង្ហាញ​ពី​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា រវាង​ចិន​និង​រុស្ស៊ី​

ភ្នំពេញ: បច្ចុប្បន្ននេះ ល្ខោន​បា​ឡេ “​លំហូរ​នៃ​ស្ទ្រី​ម​” ដែល​សម្តែង​ដោយ​តារា​រាំ​របាំ​បា​ឡេ​រុស្ស៊ី និង​ដោយ​សិល្បករ សិល្បការិនី​របស់​ចិន និង​រុស្ស៊ី​រួមគ្នា បាន​សម្តែងឡើង នៅ​មហោស្រព​មួយ នៃ​ទីក្រុង​គុន​មី​ញ​។

​ល្ខោន​បា​ឡេ “​លំហូរ​នៃ​ស្ទ្រី​ម​” នេះ គឺ​នាដ​ដោយ លោក វី​យ៉ា​ឆេ​ស្លា​វ ហ្គ័​រ​ដេ​យ៉េ​វ (Vyacheslav Gordeyev) ដែលជា​ប្រធាន​ក្រុម របាំ​បា​ឡេ​ជាតិ​រុស្ស៊ី និង​ជា “​ព្រះអង្គម្ចាស់​របាំ​បា​ឡេ​” ដ៏​ល្បីឈ្មោះ ហើយ​រៀបចំ​តន្ត្រី យោងតាម​បទ​ចម្រៀង ប្រជាប្រិយ​យូ​ន​ណាន ដោយ​លោក ជួ ជឿន​ក្វាន់ ដែលជា​តន្ត្រីករ​ចិន នៅ​រុស្សី​ដ៏​ល្បីឈ្មោះ ។ ល្ខោន​នេះ បាន​ប្រមូល​មក​នួវ អ្នករបាំ និង​តន្ត្រីករ​ដ៏​ល្អ​បំផុត រួមបញ្ចូល​គ្នា នូវ​បទ​ភ្លេង​ទន់ភ្លន់ រវាង​ភ្នំ​ឆាំង​សាន និង​បឹង​អឹ​ហៃ នៃ​ក្រុង​ដា​លី ខេត្ត​យូ​ន​ណាន ជាមួយនឹង​សិល្បៈ​របាំ​បា​ឡេ ដ៏​ស្រស់ស្អាត បាន​ប្រាប់​រឿងព្រេង រឿង​ស្នេហា​ស្រស់ស្អាត​មួយ អោយ​ទស្សនិកជន​ទាំងអស់​។

​ល្ខោន​បា​ឡេ “​លំហូរ​នៃ​ស្ទ្រី​ម​” បានបង្ហាញ​ពី​ទស្សនីយភាព​នៃ​របាំ​នេះ នៅ​វិមាន​សន្និសីទ ប្រជាជន​ប៉េកាំង នា​ឆ្នាំ​២០០៦ បន្ទាប់មក​បាន​សម្តែង នៅ​ក្រុង​សៀង​ហៃ ខេត្ត​ចឺ​ជាំ​ង និង​ខេត្ត​យូ​ន​ណាន ជាដើម ហើយ​ត្រូវ​ជ្រើសរើស ជា​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​សំរាប់ “​ឆ្នាំ​ចិន​នៃ​រុស្សី​”  ហើយ​ទស្សនីយភាព​នេះ បានទទួល​ការចាប់អារម្មណ៍ និង​ពេញនិយម​ខ្លាំងណាស់​។ ការសម្តែង​នៅ​ទីក្រុង​គុន​មី​ញ​វិញ លើក​នេះ គឺ​សម្តែង​ត្រឡប់​វិញ ដែល​ក្រោយពី​វា​បាន​កើតឡើង ៩​ឆ្នាំ កន្លងទៅ​។

​ទស្សនិកជន​ម្នាក់ បាន​និយាយថា ការសហការ​រវាង​សិល្បករ​ចិន និង​រុស្សី លើក​នេះ គឺជា​ការរុករក​រ៉ែ ដែលមាន​សារៈប្រយោជន៍ មួយបែប​មែន​៕V/S

“​លំហូរ​នៃ​ស្ទ្រី​ម​” ជា​ល្ខោន​របាំ​បា​ឡេ បង្ហាញ​ពី​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា រវាង​ចិន​និង​រុស្ស៊ី​