ស្លាប់ ១១​នាក់ ដោយ​សា​រធ្លាក់​យន្ត​ហោះ​ដឹក​ជញ្ជូន​យោ​ធា​អា​មេ​រិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

មនុស្ស ១១នាក់ បាន​ស្លាប់​បាត់​បង់​ជី​វិត បន្ទាប់​ពី​យន្ត​ហោះ​ដឹក​ជញ្ជូន​យោ​ធា​អា​មេ​រិក​មួយ​គ្រឿង​ប្រ​ភេទ C-130 បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ក្នុង​ក្រុង Jalalabad ប្រ​ទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ០២ កញ្ញា ។ បើ​តាម​កង​ទ័ព​អា​មេ​រិក​លោក Brian Tribus បាន​ឱ្យ​ដឹង​ថា ក្នុង​ចំ​ណោម​អ្នក​ស្លាប់​ទាំង ១១​នាក់ ក្នុង​នោះ​ទា​ហាន​អា​មេ​រិក ៦នាក់ និង​ជន​ស៊ី​វិល ៤​នាក់ ។ បើ​តាម​មន្ទី​របញ្ច​កោណ​បាន​បញ្ជាក់​ថា មូល​ហេ​តុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ។ ទោះ​បី​ជា​មិន​បញ្ជាក់​ច្បាស់​លាស់​ពី​មូល​ហេ​តុ​ក៏​ដោយ តែ​មាន​សេច​ក្ដី​រាយ​ការ​ណ៍ ការ​ធ្លាក់​យន្ត​ហោះ​ដឹក​ជញ្ជូន​យោ​ធា​របស់​អា​មេ​រិក​ គឺ​ជា​ស្នា​ដៃរ​បស់​ក្រុម​សកម្ម​ប្រ​យុទ្ធ​តា​លី​បង់​ជា​អ្នក​បាញ់​ទម្លាក់ ៕ ដោយ៖ តារា