អភិបាល ខណ្ឌមានជ័យ នាំមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌ វេនទី៤ នៅវត្ត សន្សំកុសល

-លោក ពេជ្រ កែវមុនី ចូលថ្វាយបង្គំសម្តេចសង្ឃ លាស់ ឡាយ 

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ រួមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ឡុង ង៉ែត នាយករដ្ឋបាល  បានដឹកនាំគ្នាដឹកនាំមន្ត្រី រាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ធ្វើពិធីសូត្រមន្ត កាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ នៅវត្តសន្សំកុសល សង្កាត់បឹងទំពុន នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ជាវេនកាន់បិណ្ឌថ្ងៃទី៥ ដើម្បី ចូលរួមលើកស្ទួយ និងគោរពដល់ព្រះពុទ្ឋ សាសនាជាសាសនារបស់រដ្ឋ។ 

នៅក្នុងពីធីសូត្រមន្តកាន់បិណ្ឌនោះ ថ្នាក់ដឹកនាំសាលាខណ្ឌ មានជ័យ បាននាំយកនូវ ថវិកា គ្រឿងឧបភោគ បរិភោគ និងម្ហូប អាហារ ជាចង្ហាន់ប្រគេនដល់ព្រះសង្ឃ តាអាចារ្យ និងដូនជីគង់នៅ ចាំព្រះវស្សា សមាទានសីល នៅទីនោះ ។

លោក ឡុង ង៉ែត នាយករដ្ឋបាល បានអោយដឹងថា ទេយ្យទានដែលត្រូវបានយកទៅប្រគេនព្រះសង្ឃ នៅទីនោះរួមមាន អង្គរ ទឹកសុទ្ធ ទឹកក្រូច ទឺកផ្លែឈឺ  ទឹកត្រី ទឹកស៊ីអីវ មី និងថវិកា ៣លានរៀល ។

បន្ទាប់ពីសូត្រមន្ត និងស្តាប់ ព្រះធម៌ ក្នុងវេនទី៥ នៃបុណ្យកាន់នោះ លោកអភិបាលខណ្ឌ ពេជ្រ កែវមុនី បានចូលក្រាបថ្វាយ បង្គំព្រះចៅអធិការវត្ត សន្សំកុសល សម្តេចព្រះសង្ឃនាយក លាស់ ឡាយ និងប្រគេនបច្ច័យ ៤០ម៉ឺនរៀលផងដែរ ។