ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយអ្នកបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ផ្លាកលេខ 2-1267 ជាស្លាក លេខ នគរបាល បើកបានបុកបុរស២នាក់ជិះម៉ូតូផ្លោងជិត៥០ម៉ែត្រ បណ្តាលឲ្យបុរស ដែលជិះម៉ូតូពីរនាក់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង១០នាទីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ 169 ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ។

បើតាមប្រភពពីកន្លែង កើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញរថយន្ត Lexus IS 250 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1267 បើកដោយយុវជនស្រវឹងម្នាក់ (កូនអ្នកមានអំណាច) ក្នងទិសដៅពី កើតទៅលិចតាមបណ្តោយផ្លូវ កម្ពុជាក្រោម លុះបើកមកដល់ត្រង់ផ្លូវបែកជាបួនក៏មានម៉ូតូម៉ាក Yamaha FZ  ពណ៌ក្រហមដែលជិះដោយបុរសពីរនាក់ក្នុងទិសដៅពីជើង ទៅត្បូងមកដល់ដែរ ក៏ធ្វើឲ្យរថយន្តបុកពេញ ទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ អាយុជីវិតផងដែរ។

បន្ទាប់ពីបុកហើយអ្នកបើករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗផងដែរ បន្ទាប់ពីឃាត់ខ្លួនបាន ហើយទាំងម៉ូតូនិងរថយន្តត្រូវបាន ខាងមន្រ្តីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការរិយា ល័យចរាចរណ៌ក្រុង ដើម្បីធ្វើការសងសំណងទៅឲ្យយខាងភាគីរងគ្រោះ៕