ធ្វើយ៉ាង​ណាដើម្បី​ដោះ​ស្រាយ​ការឈឺ​ចាប់​ត្រង់​ធ្មេញដាក់​

ការដាក់​ធ្មេញ​គឺជាដំណោះ​ស្រាយ​ដ៏មាន​សារៈ​សំខាន់​ ដើម្បី​បំពេញ​ឡើង​វិញនូវ​ធ្មេញ ​ដែល​បាន​បាត់បង់​។ ការដាក់​ធ្មេញ​នេះ​មានពីរ​របៀប​ខុសគ្នា​ គឺការ​ដាក់ធ្មេញ​នៅផ្នែក​ណាមួយ​ ឬការដាក់​ធ្មេញទាំង​ក្រាស់​។ នៅពេល​ប្រើធ្មេញ​ដាក់គ្រា​ដំបូង​ អ្នក​អាច​ជួយ​ប្រទះ​នូវបញ្ហា​មួយ​ចំនួន​ដូចជា​ ឈឺចាប់​ ហើម​អញ្ចាញ ​ដំបៅ​អញ្ចាញ​ក្រោម​ធ្មេញដាក់​ ស្ងួតមាត់ ​និងអញ្ចាញ ​ដែលអាច​មើល​ឃើញ​ការ​លូត​លាស់​នៅពេល ​ដែល​អ្នក​ដាក់​ធ្មេញ​នេះ​។ មូល​ហេតុ​ដ៏សាមញ្ញ ​ដែល​នាំឱ្យ​កើត​នូវ​បញ្ហា​ទាំងនេះ​រួមមាន​ដូចជា ​វត្ដមាន​នៃបាក់​តេរី​ក្នុង​មាត់​ ឬនៅ​លើ​ធ្មេញដាក់​របស់អ្នក ​ការដាក់​ធ្មេញ​គុណ​ភាពអន់ ​អនាម័យ​មាត់​ធ្មេញ​មិនបាន​ល្អ ​និងការ​ពិសា​អាហាររឹង ​ដែល​កត្ដាទាំង​អស់​នេះ​អាច​បណ្ដាល​មាន​បញ្ហា​ដល់ធ្មេញ​ដាក់​របស់​អ្នក​។ វិធី​ខាងក្រោម​អាច​ជួយអ្នក ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ឈឺចាប់​ត្រង់​ធ្មេញដាក់ ​បានយ៉ាង​មាន​ប្រសិទ្ធភាព។​
ធ្វើយ៉ាង​ណាដើម្បី​ដោះ​ស្រាយ​ការឈឺ​ចាប់​ត្រង់​ធ្មេញដាក់​

១. អំបិល​៖ អំបិល​អាច​ជួយ​បន្ថយ​ការឈឺ​ចាប់​ត្រង់​ធ្មេញ​ដាក់នៃ​អ្នក​ដាក់​ធ្មេញ ​ឬអាការៈ​ផ្សេងៗ​នៅ​អំឡុង​ពេល​ដាក់​ធ្មេញ​ដំបូង​។ វាជួយ​កាត់​បន្ថយ​អាការៈ​ហើម​ និងឈឺ​ចាប់​ក្នុង​អញ្ចាញ​។ ម្យ៉ាងទៀត​ វាជួយ​ទប់ស្កាត់​ការលូត​លាស់​បាក់តេរី​នៅក្នុង​មាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃអាការៈ​ដំបៅ​ក្នុង​មាត់ ​ឬស្ងួត​មាត់។ ​
ធ្វើយ៉ាង​ណាដើម្បី​ដោះ​ស្រាយ​ការឈឺ​ចាប់​ត្រង់​ធ្មេញដាក់​
•សូម​ដកធ្មេញ​ដាក់​របស់​អ្នកចេញ​ ហើយ​យក​អំបិល​មក​ដុស​ស្រាលៗ​នៅត្រង់​អញ្ចាញ​ឱ្យ​បានពីរ​ ឬបីវិនាទី​។  បន្ទាប់​មកខ្ពុល​មាត់​ជម្រះ​ចោល​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ សូម​អនុវត្ដ​ដូច្នេះ​ឱ្យបាន​ម្ដង​ក្នុង​មួយ​ថ្ងៃ។​
•ជម្រើស​មួយ​ទៀត​ សូម​បន្ថែម​អំបិល​កន្លះ​ស្លាប​ព្រា ​ឬមួយ​ស្លាប​ព្រាកាហ្វេ​ចូល​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយកែវ​ ហើយ​ប្រើវា​ដើម្បី​ខ្ពុរ​មាត់​របស់អ្នក​។ សូម​អនុវត្ដ​ដូច្នេះ​ឱ្យបាន​ពីរដង​ក្នុងមួយ​ថ្ងៃរ​ហូតដល់​អាការៈ​ហើម​ស្រកចុះ។​
២. រមៀត៖ ​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺអញ្ចាញ​ អ្នក​អាច​ប្រើរមៀត​ ដើម្បី​ទទួល​បាន​គុណ​ប្រយោជ៍​បន្ថយ​ការឈឺ​ចាប់​របស់វា​។ សមាស​ធាតុ ​Curcumin នៅក្នុង​រមៀត​មាននូវ​គុណ​សម្បត្ដិ​ប្រឆាំង​នឹង​ការរលាក ​និងសារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ ដែល​ជួយ​កាត់​បន្ថយ​ការឈឺចាប់​ អាការៈ​ហើម​ និងការ​រលាក​អញ្ចាញ។​ វាអាច​ការ​ពារ​ការលូត​លាស់​បាក់​តេរី​អាក្រក់​នៅក្នុង​មាត់។​
ធ្វើយ៉ាង​ណាដើម្បី​ដោះ​ស្រាយ​ការឈឺ​ចាប់​ត្រង់​ធ្មេញដាក់​
•សូម​បង្កើត​ល្បាយ​ពីម្សៅរ​មៀត​ ១/៤ ស្លាប​ព្រាកាហ្វេ ​ជាមួយ​នឹង​ទឹកពីរ​ ឬ​បីដំណក់​
•សូម​លាប​ល្បាយ​នេះ​ត្រង់​អញ្ចាញ ​ដែល​ឈឺចាប់​
•ទុកវា​ឱ្យបាន​រយៈពេល​ ៥នាទី ​បន្ទាប់​មកម៉ាស្សា​អញ្ចាញ​ថ្នមៗ​ឱ្យបានពីរ ​ឬបីនាទី​
•ខ្ពុរមាត់​របស់​អ្នក​ឱ្យស្អាត់​ដោយ​ទឹកក្ដៅ​ឧណ្ហៗ​
•សូម​ប្រើ​វិធីព្យា​បាល​បែប​ធម្មជាតិ​នេះ​ឱ្យបាន​ពីរ​ដងក្នុង​មួយ​ថ្ងៃយ៉ាង​ហោចឱ្យ​បាន​មួយ​សប្ដាហ៍​
៣.ប្រទាល​កន្ទុយ​ក្រពើ៖​ វិធីធម្ម​ជាតិដ៏មាន​ប្រសិទ្ធ​ភាព​មួយទៀត ​ដើម្បីឱ្យជា​សះស្បើយ​ពីការឈឺចាប់​ គឺការប្រើ​ប្រទាល​កន្ទុយក្រពើ​។ រុក្ខ​ឱសថ​នេះមាន​នូវគុណ​សម្បត្ដិ​ប្រឆាំង​នឹងការលាក​ និងគុណ​សម្បត្ដ​ប្រឆាំង​នឹងបាក់តេរី ​ដែល​ជួយទប់​ស្កាត់​ការលូត​លាស់​បាក់​តេរីមិន​ល្អ​នៅក្នុងមាត់​ ជួយឱ្យ​ស្រាល​នូវអាការៈ​រលាក​អញ្ចាញ ​និងកាត់​បន្ថយការ​ឈឺចាប់​អញ្ចាញ។​
•សូម​យក​កូន​កាំបិត​ពុស​ប្រទាល​កន្ទុយ​ក្រពើ​មួយ​សន្លឹក ​ហើយ​ឆ្កៀល​យក​តែជាតិ​អន្ធិល​។ បន្ទាប់​មកកិន​វាឱ្យម៉ត់​ ដោយ​ប្រើ​ដុំសំ​ឡីជ្រលក់​លាបដោយ​ផ្ទាល់​នៅលើ​អញ្ចាញ ​ដែលឈឺចាប់​។ រង់ចាំឱ្យ​បាន ​១០នាទី ​មុនពេល​ខ្ពុរមាត់​របស់​អ្នក​ដោយ​ទឹកត្រជាក់​។ ចៀស​វាងការ​ពិសា​អ្វីមួយ​ក្នុងរយៈ​ពេលមួយ​ម៉ោង​ក្រោយ​ការប្រើ​ប្រទាលនេះ​។ សូម​អនុវត្ដ​វិធី​ធម្មជាតិ​នេះ ​ពីរ ​ឬបី​ដងរាល់​ថ្ងៃរហូត​ដល់​ការ​ឈឺចាប់​នេះបាត់ទៅ។​​​​
•ប្រសិន​បើអ្នក​មានអាការៈ​ស្ងួតមាត់​ សូមពិសាទឹក​ប្រទាល​កន្ទុយ​ក្រពើ ​១/៤ពែង​រាល់ថ្ងៃ​។ ដើម្បី​បង្កើបាន​ទឹកនេះ ​សូមកិន​ជាតិអន្ធិល​នៃប្រទាល​កន្ទុយ​ក្រពើ​ពីរស្លាប​ព្រាបាយ​ជាមួយ​នឹងទឹក​មួយ​ពែង ​ឬទឹកផ្លែ​ឈើជូរ ​ដូចជា​ទឹកក្រូច​ពោធិ៍សាត់​ជាតដើម៕ ​

អត្ថបទ៖ ដេវីដ
Source: top10homeremedies