ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់

ភ្នំពេញៈ យុវជនពីរនាក់ក្នុង ចំណោមបីនាក់ ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៌ម្នាក់មួយដៃ ម្នាក់មួយជើងយ៉ាងចាស់ដៃ ខណៈពេលព្យាយាមឆក់ខ្សែក ផ្លាកទីនដែលមាន ទំងន់៥ជី ពីស្រ្តីវ័យកណ្តាលម្នាក់ ដែលកំពុងជិះម៉ូតូ តាមដងផ្លូវ។  ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨យប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៤៧ មុខមន្ទីរពេទ្យជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសំដីស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុកើតហេតុ ខ្លួនកំពុងជិះម៉ូតូពីរនាក់ ក្មួយស្រីតាមផ្លូវលេខ៤៧ លុះជិះមកដល់មុខ មន្ទីរពេទ្យជប៉ុន ក៏មានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងមាន Nex នឹង Honda Move បានធ្វើសកម្មភាព ឆក់ខ្សែកពីគាត់ ហើយភ្លាមៗនោះ គាត់បានស្រែកថាចោរៗ ធ្វើអោយប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជួយដេញចាប់បានពីរនាក់ និងវាយយ៉ាងចាស់ដៃ ទៅលើជនសង្ស័យ ទាំងពីរនាក់នោះមុន ពេលកម្លាំងប៉ូលីស និងកម្លាំងប៉េអឹម ចុះទៅដល់ តែអ្វីដែលសោកស្តាយសំរាប់ ជនរងគ្រោះនោះគឺ ក្នុងចំនោមជនសង្ស័យ ទាំងបីនាក់នោះ ម្នាក់ដែលរត់រួចបាននាំយកខ្សែក ដែលឆក់បានរត់ទៅជាមួយបាត់ ៕

បច្ចុប្បន្នជនសង្ស័យ ដែលចាប់បានទាំងពីរនាក់នោះ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រះចក បញ្ជួនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបន្ត ទៅតុលាការទៀត៕

ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់
ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់
ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់
ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់
ប្រជាពលរដ្ឋ ចាប់ចោរ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់ខ្សែក ពីស្ត្រីម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត