សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន

ភ្នំពេញ៖ សាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ នៅប្រទេសកម្ពុជា ជូនដល់និស្សិត ជំនាន់ទី៤ និងទី៥ របស់ខ្លួន កាលពីថ្ងៃទី ០២​ ខែតុលា ឆ្នាំ២០១៥ កាលពីម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន

ក្រោមកិច្ចសហការណ៍ ជាដៃគូយ៉ាងស្អិតរមួត ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡាកម្ពុជា ហើយនឹងកំពុងធ្វើការ ជាមួយគ្នាយ៉ាងស្អិតរមួត អស់រយៈពេល​ ៨ឆ្នាំមកនេះ សាកលវិទ្យាល័យ លីមកុកវីង បានចូលរួម ក្នុងការពង្រឹង វិសាលភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ បានយ៉ាងល្អប្រសើរ គួរជាទីមោទនភាព។

ក្រោមសម្រែកស្រែករីករាយ ហ៊ោរកញ្ជ្រៀវពីសាមីខ្លួននិស្សិត ចំនួន ១១៤នាក់ ដែលត្រៀម នឹងទទួល សញ្ញាបត្រពីកម្មវិធី និង សម្លេងអបអរសាទរ ពីអណាព្យាបាល និងបងប្អូនសាច់ញាតិ្ត និស្សិតទាំងនោះ យើងសង្កេតឃើញថា កម្មវិធី ពិធីប្រគល់សញ្ញាបត្រ កាលពីថ្ងៃទី ០២​ ខែតុលា ឆ្នាំ២០១៥ នេះ គឺពោរពេញទៅដោយ ភាពរំភើប និងសប្បាយរីករាយ យ៉ាងខ្លាំង។

ឯកឧត្តម្ភបណ្ឌិត ហង់ ជួនណារ៉ុន បានមានប្រសាសន៍ យ៉ាងមានអត្ថន័យវិសេសវិសាលថា៖ "សូមអបអរសាទរ ចំពោះថ្នាក់សិក្សា នៃឆ្នាំ២០១៥នេះ! ថ្ងៃនេះគឺជាថ្ងៃវិសេស វិសាលរបស់អ្នក។ អ្នកទទួលបាន បទពិសោធន៍អប់រំ មួយដ៏ល្អពិសេស ពីសាកលវិទ្យាល័យ ដែលទទួលស្គាល់ ជាសាកល ដូចនេះខ្ញុំមានជំនឿជាក់ យ៉ាងមាំថា ថ្ងៃនេះអ្នកឈរលើវិថី ទៅកាន់អាជីព ដ៏ជោគជ័យ និងបំពេញនូវបំណង របស់ខ្លួន ដែលអ្នក ប្រាថ្នាចង់បាន។ ចូរចងចាំពីទំនួលខុសត្រូវរបស់អ្នក ទៅកាន់ក្រុម គ្រួសាររបស់អ្នក និងប្រទេសរបស់អ្នក"។

គួរបញ្ជាក់ផងដែលថា សាកលវិទ្យាល័យ លីមកុកវីង បានចាប់ផ្តើមបើក ​បវេសនកាលសិក្សាថ្មី ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៨ ដែលសាកលវិទ្យាល័យ មានបង្រៀននូវមុខវិជ្ជាចំនួន៤ គឺ Falculty of Architecture & Design និង Falculty of Business Management និង Falculty of Arts, Literature & Human Sciences និង Falculty of Mathematics, Sciences & Engineering៕

សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត