នគរបាល​ស្រុក​វ៉ា​រិ​ន​ឃាត់ខ្លួន​ក្មេង​ទំនើង​ ៩​នាក់​យក​មក​កោរសក់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយស បើក​ ប្រតិបត្តិការ​ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ឈាន​ដល់​ធ្វើការ​ ឃាត់ខ្លួន​បាន​ចំនួន​ ៩​នាក់ ខណៈ​ពួក​គេ​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ ហ៊ោកញ្ជ្រៀវ​រួច​ជាន់​ចន្ទល់​អូស​តាម​ ផ្លូវ​សាធារណៈ​ នាំ​យក​មក​ចាប់​ កោរសក់ និង​ធ្វើការ​អប់រំ ព្រមទាំង​ឱ្យ​ ឪពុក-​ម្តាយ​ធ្វើ​ កិច្ចសន្យាធានា​ត្រឡប់​ ទៅ​ផ្ទះ​វិញ ។ ហេតុការណ៍​ចុះ​ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ធ្វើ​ ឡើង​កាលពី​ វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១ តុលា ២០១៥ ស្ថិត​នៅ​តាម​ បណ្តោយ​ផ្លូវ​ សាធារណៈ​ក្នុងភូមិ ឫស្សី​ធំ និង​ភូមិ​ឫស្សី​តូច ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ប្រាប់​ «​កោះសន្តិភាព​»​ តាម​ទូរស័ព្ទ​នៅ​ រសៀល​ថ្ងៃ​ទី​២ តុលា ២០១៥​នេះ​ថា ក្រុម​ក្មេង​ទំនើង​ទាំង​ ៩​នាក់​នោះ មាន ១-​ឈ្មោះ មៀន មួយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២-​ឈ្មោះ មឿ​ត ឃ្លោក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មេខ្លោង​, ៣-​ឈ្មោះ យើ​ត យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៤- ឈ្មោះ មាន មុំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៥-​ឈ្មោះ ដឿ​ក ឌា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៦-​ឈ្មោះ ឃាន សា​មេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៧-​ឈ្មោះ ហួ កុ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៨-​ឈ្មោះ ទិ​ត្យ ទ័ព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង ៩-​ឈ្មោះ រ៉ា ទី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ជន​ទាំងនេះ​ មាន​ទីលំ នៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ។

លោក​បន្ត​ទៀត​ថា  ក្រោយ​ពី​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំង​៩​នាក់​ត្រូវ​ បាន​នាំ​មក​ កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​វ៉ា​រិ​ន ហើយ​កម្លាំង​ជំនាញ​ បាន​ហៅ​ អាណាព្យាបាល​ មក​ចូលរួម​អប់រំ ហើយ​ឪពុក​-​ម្តាយ​ សំណូម​ឱ្យ​សមត្ថកិច្ច​កាត់សក់​ វែង​ដែល​មាន​ ពណ៌​ចេញ ហើយ​អាណាព្យាបាល​ មានការ​រីករាយ​ សប្បាយចិត្ត​ ក្នុង​សកម្មភាព​ដែល​កម្លាំង​នគរបាល​ ស្រុក​វ៉ា​រិ​ន​ចេញ​ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក៏​ដូច​ជា​កូនចៅ​ របស់​គាត់​ផង​ដែរ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ធ្វើការ​កោរសក់ និង​អប់រំ​រួច​ ក៏​ប្រគល់​ក្មេង​ទំនើង​ទាំង​៩​នាក់​នោះ​ ឱ្យ​ឪពុក​-​ម្តាយ​ យក​ទៅ​ធ្វើការ​អប់​រំ​​ ណែនាំ​បន្ត ៕
នគរបាល​ស្រុក​វ៉ា​រិ​ន​ឃាត់ខ្លួន​ក្មេង​ទំនើង​ ៩​នាក់​យក​មក​កោរសក់

នគរបាល​ស្រុក​វ៉ា​រិ​ន​ឃាត់ខ្លួន​ក្មេង​ទំនើង​ ៩​នាក់​យក​មក​កោរសក់
នគរបាល​ស្រុក​វ៉ា​រិ​ន​ឃាត់ខ្លួន​ក្មេង​ទំនើង​ ៩​នាក់​យក​មក​កោរសក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត