សុខ ពិសី ជោគជ័យ ជាមួយ​ការ​ប្រ​ម៉ូដ​សម្លៀកបំពាក់​ក្នុង​ហាង​របស់ខ្លួន

Sanofi

​តាំងពី​ហាង​លក់ស​ម្លៀ​បំពាក់ ចាប់ផ្តើម​ដំណើរ​ការលក់​មក គេ​ស​ង្គេ​ត​ឃើញ តារាចម្រៀង សុខ ពិសី តែងតែ​ស្លៀក​សម្លៀកបំពាក់​បែប​យុវវ័យ​ឈុត​ប្លែកៗ ដែលមាន តម្លៃ​ចាប់ពី​១០ រហូត​ជាង ១០០​ដុល្លារ ហើយថតរូប​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ការបង្ហាញ​សកម្មភាព​ខុសប្លែក​ពីមុន​នេះ បានធ្វើឱ្យ​មានមតិ​មួយចំនួន លើកឡើងថា សុខ ពិសី ខិតខំ​ប្រឹងប្រែង​ប្រ​ម៉ូដ​សម្លៀកបំពាក់​ក្នុង​ហាង​របស់​នាង ដើម្បី​បង្ហាញ​ដល់​អតិថិជន ដោយ​មិន​ខ្លាច​ពាក្យ​រិៈ​គន់​ថា ប្រ​ម៉ូដ​តែ​ផលិតផល​ខ្លួនឯង​នោះទេ​។

​ទាក់ទង​នឹង​ការលើកឡើង​ខាងលើនេះ នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​« ប្រជាប្រិយ »​សុខ ពិសី បាន ប្រាប់ថា ការដែល​នាង​ស្លៀក​សម្លៀកបំពាក់​ក្នុង​ហាង​ខ្លួនឯង​ប្រ​ម៉ូដ​ដូច្នេះ នាង​គិតថា ជា​វិធី សាស្ត្រ​ល្អ មួយ ព្រោះ​នាង​ជា​តារា​ស្រាប់​។

 

ម្យ៉ាងទៀត​អតិថិជន​ភាគច្រើន ក៏​តែងតែ​សុំឱ្យ​នាង​ស្លៀក​បង្ហាញ​ឱ្យ គេ​មើល​ប៉ាន់​សម្លៀកបំពាក់ ដែល​គេ​បំ​រ៉ុង​ទិញ ថា​វា​ស្អាត​កម្រិតណា​ផងដែរ​។ ហើយ​សកម្មភាព​នេះ​គឺ​ទទួលបាន​ការចាប់​អារ​ម្ម ណ៍​ខ្លាំង រហូត​ធ្វើឱ្យ​ហាង​សម្លៀកបំពាក់​របស់​នាង​លក់ដាច់​ខ្លាំង​ជាង​មុន​៕ ប្រមាញ់ តារា​