ចាប់​ក្បួន​ឈើ​ធំ​មួយ​បណ្តែត​ទឹកទន្លេ សង្ស័យ​បង្កប់​ឈើ​ប្រណីត

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង កាលពី​វេលា​យប់​ថ្ងៃ​ទី​៣ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​មុខ​កោះ​កន្ទុយគោ ក្រុង​​ស្ទឹង​ត្រែង បាន​ធ្វើការ​ឃាត់​​ក្រសោប​ក្បូនឈើ​ដ៏​ធំ​មួយបណ្តែតទឹកទន្លេ​​ដោយ​សង្ស័យ​ថា មាន​បង្កប់​ឈើ​ប្រណីត មក​ពី​ស្រុក​សៀម​ប៉ា​ង ឆ្ពោះ​ទៅ​​កាន់​ខេត្តក្រចេះ ក្នុង​នោះ ក៏​បាន​ឃាត់ខ្លួន​កម្មករ​១២​នាក់​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ នេះ កម្លាំង​អាវុធហត្ថ​បាន​ប្រគល់​ក្រសោប​ក្បូនឈើ​នោះ ទៅ​ខាង​ជំនាញ​រដ្ឋ​បាល​​​ព្រៃឈើ ដើម្បី​ធ្វើការ​ពិនិត្យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព