បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

​​លោក​ Bart Jansen​ ជា​វិចិត្រករ​ជនជាតិ​ហូល​ឡង់​ ធ្លាប់​ធ្វើ​ឲ្យ​សារព័ត៌មាន​ជុំ​វិញ​ពិភពលោក​ល្បី​ៗ​​មក​ចុះ​ផ្សាយ​ពី​ស្នាដៃ​ច្នៃប្រឌិត​របស់​លោក​ ដោយ​លោក​យក​ស្បែក​ឆ្មា​ទាំង​មូល​​​ ដាក់​គ្រប​ជុំជិត​យន្តហោះ​ដ្រូន។

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

​​យន្តហោះ​ដ្រូន​ស្បែក​ឆ្មា​ ឬ​គេ​ហៅ​ងាយ​ស្ដាប់​ថា​ “ឆ្មា​ហោះ” នេះ​ត្រូវ​បាន​បង្កើត​លើក​ដំបូង​នៅ​ឆ្នាំ ២០១២​ ក្រោយ​ពី​សត្វ​ចិញ្ចឹម​គួរ​ឲ្យ​ស្រលាញ់​​របស់​គាត់​បាន​ងាប់។ ឆ្មា​នេះ​មាន​ឈ្មោះ​ Orville​ ត្រូវ​បាន​ម្ចាស់​វា​ផ្អឹប​ទុក​ក្នុង​ទូទឹកកក​រយៈពេល​ជាង​ ៦​ខែ​ រួច​​ញាត់​ម៉ាស៊ីន​ និង​ស្លាប​កង្ហារ​ ដាក់​​ត្រង់​ដៃ​ និង​ជើង​ទាំង​៤​ ដូច្នេះ​វា​អាច​ហោះ​បាន។

​​លោក​ Jansen​ ទទួល​បាន​ជំនួយ​​ពី​មិត្តភ័ក្ដិ​ជា​​វិស្វករ​ឈ្មោះ​ Arjen Beltman  និង​ធ្វើការ​រួមគ្នា​ក្នុង​ការ​បង្កើត​យន្តហោះ​ចម្លែក​នេះ​ឡើង។ ក្រោយ​ទទួល​បាន​ជោគ​ជ័យ​ លោក​គ្រោង​នឹង​បង្កើត​ជា​ឧទ្ធម្ភាគចក្រ​ស្បែក​គោ​ និង​ក្បាល​គោ​មួយ​ទៀត​ដែរ​ តែ​​គាត់​មិន​បញ្ជាក់​ច្បាស់​ថា​ នឹង​ចាប់ផ្ដើម​ពេល​ណា​នោះ​ទេ៕

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

បុរស​​ល្បី​បង្កើត​​​ឆ្មា​ហោះ​ ពេល​នេះ​គ្រោង​ផលិត​ឧទ្ធម្ភាគចក្រ​គោ​វិញ​ម្ដង

-ចុច​អាន៖ ព្រលឹង​ចុង​សក់​គ្រប់​គ្នា​​ ពេល​ឃើញ​ក្មេង​​ឡើង​​ឈរ​លើ​បង្អួច​ជាន់​ទី​៨

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro

​​​