​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​វៀតណាម​២​នាក់ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​

​កណ្តាល: ជនជាតិ​វៀតណាម​ពីរ​នាក់ ក្នុងចំណោម​គ្នា​១០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន បាន​ឃាត់ខ្លួន ខណៈដែល​ពួកគេ កំពុង​ជញ្ជូន​សត្វព្រៃ (​អណ្តើក​) បម្រុង​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ។ ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​ជិត ១១ យប់ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅ​ខាងក្រោយ​វត្ត​សំពៅ​មាស ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​លោក ឈឿន ប៊ុន​ឆន អធិការ​ប៉ូលិស​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម ដែល​បាន​ឃាត់ខ្លួន ឈ្មោះ ថិ​ន វ៉ៃ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ  និង​ម្នាក់ទៀត ឈ្មោះ វ៉ឹ​ង ទូ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​។ យុវជន​វៀតណាម ពីរ​នាក់​នេះ រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​សត្វ​អណ្តើក ចំនួន​៤៤​ក្បាល ។​

​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ខាងលើ កម្លាំង​អធិការដ្ឋាន​ស្រុក សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន បានចេញ​ល្បាត​ការពារ តាម​ភូមិសាស្ត្រ ឃុំ​សំពៅ​ពូន ហើយ​ជួប​ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ កើតឡើង​នៅក្រោយ​វត្ត​សំពៅ​មាស ភូមិ​ជ្រៃ​ធំ​។ ខណៈនោះ​កម្លាំង បាន​ចុះទៅ​ស្រាវជ្រាវ និង​ឈានទៅ​ឃើញ មាន​កម្មករ​ប្រមាណ ១០ នាក់ កំពុង​ជញ្ជូន​សត្វព្រៃ​ទាំងនោះ បម្រុង​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម​។  ពេល​ឃើញ​សមត្ថកិច្ច កម្មករ​ទាំងនោះ បាន​រត់គេចខ្លួន និង​បាន​នាំ​ស្បោង​សត្វព្រៃ មួយចំនួនធំ ទម្លាក់​ចូលក្នុង​ព្រែក​ប៊ិន​យី ហើយ​ជនល្មើស​ទាំងនោះ បាន​ហែល​ទឹក​ឆ្លងទៅ​ដី ប្រទេស​វៀតណាម​។ ដោយឡែក កម្លាំង​ឃាត់​បានតែ​កម្មករ ២ នាក់ និង​សត្វព្រៃ (​អណ្តើក ៤​ស្បោង​) ស្មើនឹង​៤៤​ក្បាល ។​

​លោក​អធិការ បាន​បញ្ជាក់ថា បច្ចុប្បន្ន ជនល្មើស រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ។​

​គួរ​បញ្ជាក់ថា នៅក្នុង​ស្រុក​ស្អាង​ឯណោះ​វិញ ក៏មាន​ការជួញដូរ​ស​ត្វ​ព្រៃ យ៉ាង​អនាធិបតេយ្យ​ផងដែរ មិនតែប៉ុណ្ណោះ ក្រុម​ឈ្មួញ​បាន​ទិញ​សត្វព្រៃ ពី​អ្នកប្រមាញ់​ទាំង​បើកចំហរ ហើយ​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដែល​គេ​បានដឹងថា ទីតាំង​ទាំងនោះ គឺ​ស្ថិតនៅក្នុង​ឃុំ​រកា​ខ្ពស់ ចំនួន​មួយកន្លែង​, ឃុំ​ត្រើយ​ស្លា​ចំនួន​២​កន្លែង និង​ឃុំ​តា​លន់​ចំនួន​២​កន្លែង​ផងដែរ ។ ការទិញ​លក់​សត្វព្រៃ​នេះ គឺ​ក្រុម​ឈ្មួញ បានធ្វើ​សកម្មភាព ជា​រៀងរាល់ថ្ងៃ ចំណែក​សមត្ថកិច្ច ធ្វើ​ហាក់ដូចជា​មើលមិនឃើញ មិនតែប៉ុណ្ណោះ គេ​បានឃើញ​មន្ត្រីប៉ូលិស និង​មន្ត្រី​កងរាជអាវុធហត្ថ មួយចំនួន នៅ​ជាមួយ​ក្រុម​ឈ្មួញ ស្ទើរ​គ្រប់ពេលវេលា​ទៀតផង ៕V/S

​ប៉ូលិស​ស្រុក​កោះធំ  ឃាត់ខ្លួន​វៀតណាម​២​នាក់ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​

​ប៉ូលិស​ស្រុក​កោះធំ  ឃាត់ខ្លួន​វៀតណាម​២​នាក់ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​

​ប៉ូលិស​ស្រុក​កោះធំ  ឃាត់ខ្លួន​វៀតណាម​២​នាក់ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​

​ប៉ូលិស​ស្រុក​កោះធំ  ឃាត់ខ្លួន​វៀតណាម​២​នាក់ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​