មន្ត្រី​ថា​”​ចាំ​ដោះស្រាយ​”,​ពលរដ្ឋ​៦​ក្រុម​លើកគ្នា​តវ៉ា​រឿង​ដីធ្លី​បាន​រំសាយ​

បន្ទាយមានជ័យ: មន្ត្រីរដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ និយាយថា ខេត្ត​នឹង​ចាំ​ដោះស្រាយ ជូន​នៅពេល​ក្រោយ​។ ឮដូច្នេះ​ពលរដ្ឋ​ចំនួន​៦​ក្រុម មាន​គ្នា​ជិត​២០០​នាក់ ទីទៃ​ពីគ្នា បាន​ប្រមូលផ្តុំ​ដូច​ណាត់គ្នា លើកគ្នា​មក​មុខ​សាលា ខេត្តបន្ទាយមានជ័យ តវ៉ា​ទាមទារ ឬ​សុំ​អន្តរាគមន៍ នៅមុខ​សាលាខេត្ត កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥​។ ពួកគេ​មកពី​ស្រុក​ម៉ាឡៃ​១​ក្រុម​, ស្រុក​អូជ្រៅ​៣​ក្រុម​, ស្រុក​ថ្មពួក​១​ក្រុម និង​ក្រុង​សិរីសោភ័ណ​១​ករណី​។​
 
​ពលរដ្ឋ​តវ៉ា​ក្រុមទី​១-​ឈ្មោះ​យិន ពិសិដ្ឋ ភេទ​ប្រុស តំណាង​យោធិន កាត់​រំសាយ​៣១​គ្រួសារ ដី​ទំហំ ១៣៦ ហិកតា ចំណុច​ព្រៃ​ខ្លិន​ទា ទំនាស់​នឹង​លោកស្រី សូរ្យ ច​ន្ធូ​រ ករណី​ប៉ះពាល់​នឹង​ដី​ស្តារ​និង​អភិវឌ្ឍន៍ ព្រៃឈើ​ស្នួល​ទ្រេត ស្រុក​អូរជ្រៅ​។ ទី​២-​ឈ្មោះ​អ៊ិន តារា ភេទ​ប្រុស តំណាង​ពលរដ្ឋ​២៣​គ្រួសារ ដី​ទំហំ ១១២,៥ ហិកតា នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ ទី​៣-​អ្នកស្រី ឡុង សុគ​ន្ធី តំណាង​ពលរដ្ឋ ៦៧ គ្រួសារ នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដី​ទំហំ​ជិត ១.០០០ ហិកតា មានទំនាស់​នឹង​លោក​ឧកញ៉ា សំ ផាន់​ណា​រឹទ្ធិ និង​លោក យី ភារ​ម្យ មេភូមិ​បឹង​ស្នោរ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។ ទី​៤-​ឈ្មោះ សោម ម៉ាប់ ភេទ​ប្រុស តំណាង​ពលរដ្ឋ​ជិត ៣០០ គ្រួសារ ដី​ទំហំ ២៨០ ហិកតា នៅ​ភ្នំ​ព្រះ ស្រុក​ថ្មពួក ហើយ​មានទំនាស់​នឹង​លោក លី សំអាន​។ ទី​៥-​អ្នកស្រី ណែម ឈុន តំណាង​ពលរដ្ឋ​ជាង ៩៧០ គ្រួសារ ករណី​៣ នៅ​ភូមិ​ពង្រ និង​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ គឺ​ករណី ភរិយា​លោក តួ ធាន​ទឺ ជីក​យក​ដី​ផ្លូវ ហើយ​នៅ​មិន​ធ្វើ​សង​វិញ​ដដែល​។ ករណី​ទំនាស់​នឹង​លោក ប្រាក់ សុ​ភ័​ណ្ឌ ដី​ទាហាន​រថក្រោះ ភូមិភាគ ដែល​យក​ដី និង​ករណី​បិទផ្លូវ​ពលរដ្ឋ មិនអោយ​ចេញចូល​។ និង​ទី​៦-​ឈ្មោះ ចាន់ ប៊​ន ភេទ​ប្រុស តំណាង​ពលរដ្ឋ ៦៩ គ្រួសារ ដី​ទំហំ ២៨៤ គ្រួសារ មានទំនាស់​នឹង​លោក ហេង ការី​ម អង្គរក្ស​នៅ​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ​។​
 
​សាលាខេត្ត បាន​ចាត់​នាយករង​រដ្ឋបាល ៣​នាក់ អោយទទួល​ជួប​តំណាង​ពលរដ្ឋ តវ៉ា​រឿង​ដីធ្លី​គឺ លោក​ជា សេង​អាន ទទួល​៣​ក្រុម​។ លោក​ហោ ញ៉េប ទទួល​២​ក្រុម និង​លោក​ចាន់ សា​រ៉ា​ទទួល​១​ក្រុម​។​
 
​មន្ត្រី​បាន​និយាយថា ខេត្ត​បានទទួល​បណ្តឹង​ទាំងអស់ របស់​ពលរដ្ឋ​ដោយ​រីករាយ ។ ក្នុងនោះ​បណ្តឹង​ខ្លះ​មាន​ស្រេច ខ្លះ​បាន​ពេលនេះ​បន្ថែម​។ ខេត្ត​ចាំ​ដោះស្រាយ​ជូន​បងប្អូន​តាម​ក្រោយ​៕V/S

មន្ត្រី​ថា​"​ចាំ​ដោះស្រាយ​",​ពលរដ្ឋ​៦​ក្រុម​លើកគ្នា​តវ៉ា​រឿង​ដីធ្លី​បាន​រំសាយ​

មន្ត្រី​ថា​"​ចាំ​ដោះស្រាយ​",​ពលរដ្ឋ​៦​ក្រុម​លើកគ្នា​តវ៉ា​រឿង​ដីធ្លី​បាន​រំសាយ​

មន្ត្រី​ថា​"​ចាំ​ដោះស្រាយ​",​ពលរដ្ឋ​៦​ក្រុម​លើកគ្នា​តវ៉ា​រឿង​ដីធ្លី​បាន​រំសាយ​

មន្ត្រី​ថា​"​ចាំ​ដោះស្រាយ​",​ពលរដ្ឋ​៦​ក្រុម​លើកគ្នា​តវ៉ា​រឿង​ដីធ្លី​បាន​រំសាយ​